វៀតណាមលេងមួយក្បាច់នេះ ធ្វើអោយអ្នកផឹកគ្រឿងស្រវិងមួយចំនួន លែងចង់ទិញទិញស្រាផឹក

0
6516

ថ្មីៗនេះរដ្ឋាភិបាលប្រទេសវៀតណាមបានចេញសេចក្តីអនុម័តលើការបន្ថែមតម្លៃពន្ធលើស្រា ដែលដាក់លក់នៅលើទីផ្សារ បន្ទាប់ពីកំណើននៃអ្នកទទួលទានគ្រឿងស្រវិងនៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមមានការកៀនឡើងខ្លាំង ធ្វើអោយព្រួយបារម្ភជាខ្លាំងពីសំណាក់រដ្ឋាភិបាលវៀតណាម។

រដ្ឋាភិបាលវៀតណាមបានថ្លែងថា កំណើននៃអ្នកទទួលទានគ្រឿងស្រវឹងកើនឡើងជាប្រផ្នូលល្អសម្រាប់សហគ្រាសផលិតគ្រឿងស្រវឹងទាំងអស់នៅក្នុងប្រទេសវៀតណាម តែវាជាមហន្តរាយមួយធំសម្រាប់រដ្ឋាភិបាល ក្នុងការគាំពារ និងទទួលខុសត្រូវចំពោះសុខមភាពរបស់ប្រជាជន។ ដូចនេះហើយរដ្ឋាភិបាលវៀតណាមក៏សម្រេចអនុម័តការតម្លើងពន្ធលើតម្លៃគ្រឿងស្រវិងនៅប្រទេសវៀតណាម ដែលជាហេតុធ្វើអោយ តម្លៃគ្រឿងស្រវិងនៅប្រទេសវៀតណាមកាន់តែថ្លៃ ពិបាកក្នុងការទទួលទានគ្រឿងស្រវិងទាំងនោះ។

កាលពីដើមឆ្នាំ ២០១៨ រដ្ឋាបាលវៀតណាមបានសម្រេចតម្លើងពន្ធ ៤៣.៥ ភាគរយនៃតម្លៃគ្រឿងស្រវិង ដែលទិន្នន័យនេះនិងបន្តកើនឡើងច្រើនជាងនេះទៅទៀតក្នុងឆ្នាំបន្ទាប់ ដែលគេប៉ាន់ស្មានថាប្រហែលជា ៤៥.៩ % នៅក្នុងឆ្នាំបន្តរបន្ទាប់ បើសិនជាក្នុងករណីដែលអត្រាកំណើននៃអ្នកទទួលទានគ្រឿងស្រវឹងនៅតែមិនថមថយ ដូចអ្វីដែលរដ្ឋភិបាលរំពឹងទុក។

អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា ការតម្លើងពន្ធនេះជាគោលការណ៍របស់រដ្ឋភិបាល តែចំពោះការប្រកួតប្រជែងតម្លៃ របស់សហគ្រាសផលិតគ្រឿងស្រវឹង នៅតែរក្សាសិទ្ធ និងជាយុទ្ធសាស្រ្តរបស់សហគ្រាសទាំងនោះ ព្រោះគោលនយោបាយពន្ធ ជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការទប់កំណើននៃអ្នកដែលទទួលទានគ្រឿងស្រវិងកុំអោយមានការកើនឡើងប៉ុណ្ណោះ មិនមានចេតនាធ្វើអោយក្រុមហ៊ុនទាំងនោះដួលឡើយ។

គួររំលឹកផងដែរថាប្រទេសវៀតណាមសព្វថ្ងៃកំពុងតែមានកំណើននៃអ្នកទទួលទានគ្រោះងស្រវិងខ្ពស់ ប្រមាណជា ៦០ % ដែលធ្វើអោយរដ្ឋាភិបាលមានការព្រួយបារម្ភយ៉ាងខ្លំាង ក្នុងនោះក៏មានការអន្តរាគមន៍ពីរដ្ឋាភិបាលតាមរយៈការតម្លើងពន្ធគ្រឿងស្រវិង ដែលជះឥទ្ធិពលខ្លាំង ដល់តម្លៃរបស់គ្រឿងស្រវិងនៅប្រទេសវៀតណាម។

វៀតណាមជាប្រទេសទី ២ ហើយដែលមានតម្លៃពន្ធលើគ្រឿងស្រវិងថ្លៃជាងគេបន្ទាប់ពីប្រទេសហ្វីលីពីនដែលមានតម្លៃពន្ធលើគ្រឿងស្រវិងថ្លៃជាងគេលំដាប់ទី ១ នៅអាស៊ី៕

អត្ថបទដោយ៖ នេន សុធី ( Sale Editor of Business Cambodia)

សៀវភៅចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ

សៀវភៅត្រៀមចេញរកស៊ីអោយចំគោលដៅ

017 300 844/ 096 61 54 262

LEAVE A REPLY

Please enter your comment!
Please enter your name here