ផ្លូវជាតិសំខាន់ៗចំនួន ៣ ដែលមានអ្នកដំណើរច្រើនបំផុត អំណោយផលសម្រាប់អាជីវកម្មម្ហូបអាហារ

0
1705

ជារៀងរាល់នៅតាមដងផ្លូវយើងសង្កេតឃើញថាមានអ្នកដំណើរយ៉ាងច្រើនកំពុងធ្វើដំណើរមមារញឹក យ៉ាងខ្លាំង ពីបណ្តាខេត្តមកទីក្រុង និង ពីទីក្រុងទៅតាមបណ្តាខេត្ត ហើយកំណើននៃអ្នកធ្វើដំណើរមានការកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។ កំណើននៃអ្នកធ្វើដំណើរយ៉ាងច្រើនទាំងនេះគឺផ្តល់ឱកាសយ៉ាងខ្លាំងទៅលើអាជីវកម្មលក់ចំនីអាហារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ពីព្រោះចំនួនអ្នកធ្វើដំណើរច្រើន ចំនួនអ្នកត្រូវការអាហារបរិភោគក៏មានចំនួនច្រើនទៅតាមនោះដែរ ។

ក្នុងពេលនេះ Business Cambodia សូមលើកយកផ្លូវជាតិសំខាន់ៗចំនួន ៣ ខ្សែមានអ្នកដំណើរច្រើនបំផុតដែលមានភាពអំណោយផលក្នុងការប្រកបអាជីវកម្មម្ហូបអាហារ ។

.ផ្លូវជាតិលេខ ៤

ផ្លូវជាតិលេខ ៤ នេះគឺពិតជាមានអ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍យ៉ាងច្រើន ដោយផ្លូវជាតិមួយខ្សែនេះឆ្លងកាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង គឺចេញពីភ្នំពេញទៅកាន់រមណីយដ្ឋានធម្មជាតិ និងតំបន់សមុទ្រ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើនកុះករ ។ នៅលើផ្លូវជាតិលេខ ៤ ត្រង់ចំណុចច្រកចេញចូលទីក្រុងភ្នំពេញ និងនៅក្បែរតំបន់ទេសចរណ៍ គឺអំណោយផលល្អដល់ការ បើកភោជនីយដ្ឋាន ហាងបាយ ហាងនំបុ័ង ជាដើម។

.ផ្លូវជាតិលេខ ៥

ផ្លូវជាតិលេខ ៥ គឺជាកំណាត់ផ្លូវជាតិមួយខ្សែរដ៏វែង ដែលឆ្លងកាត់ខេត្តធំៗជាច្រើនដែលមានប្រជាជនរស់នៅតាមបណ្តោយផ្លូវជាតិនេះយ៉ាងកុះករ ហើយក៏មានអ្នកដំណើរឆ្លងកាត់មមារញឹកផងដែរ ជាពិសេសគឺនៅត្រង់ចំនុចតំបន់ទីប្រជុំជនក្បែរទីក្រុងភ្នំពេញ ។ ចំនុចនេះហើយគឺជាឱកាសអំណោយផលដល់អាជីវកម្មលក់ម្ហូបអាហារដូចជា អាហារដ្ឋាន ក្បែរច្រកចេញពីទីក្រុងភ្នំពេញ ហាងនំបុ័ង នៅតាមចំណតរថយន្តនានា ដែលម្ចាស់អាជីវកម្មអាចរកចំណូលបានច្រើនពីចរន្តចេញចូលរបស់អ្នកដំណើរទាំងនេះ ។

.ផ្លូចជាតិលេខ ៦

ផ្លូវជាតិលេខ ៦ គឺជាផ្លូវជាតិមួយខ្សែដែលអាចនិយាយបានថាជាផ្លូវមួយដែលមានអ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍ច្រើនជាងគេ ពីព្រោះផ្លូវជាតិមួយខ្សែរនេះគឺជាផ្លូវដែលទៅកាន់តំបន់ទេសចរណ៍ ធម្មជាតិ និង ទេសចរណ៍ប្រវត្តិសាស្ត្រ ជាច្រើនរបស់កម្ពុជា មានប្រាសាទ អង្គវត្ត ប្រាសាទព្រះវិហារ ជាដើម។ ហេតុនេះហើយអ្នកដែលមានបំណងចង់រកស៊ីមុខរបរលក់ម្ហូបអាហារ គួរតែគិតដល់ចំនុចផ្លូវជាតិមួយខ្សែនេះនៅត្រង់ច្រកចេញពីទីក្រុងភ្នំពេញ និងច្រកចេញពីតំបន់ទេសចរណ៍ ៕

អត្ថបទដោយ៖ នេន សុធា

 

LEAVE A REPLY

Please enter your comment!
Please enter your name here