មូលហេតុធំមួយ ដែលធ្វើឱ្យរាជរដ្ឋាភិបាលគិតគូរពីវិធីប្រមូលពន្ធ​ ពី​អ្នក​លក់​តាម​អនឡាញ

0
2790

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរពីវិធីប្រមូលពន្ធ ពីការធ្វើប្រតិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (Online)  ​ដែលបានលើកឡើង​ថា “ដើម្បីជាប្រយោជន៍ដល់ការរីកចម្រើន នៃសង្គមជាតិ”

ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល នៃការសិក្សាស្តីអំពីសារពើពន្ធអេឡិចត្រូនិច (E-tax) ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា ដែលដឹកនាំដោយលោក​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នាពេលថ្មីៗនេះ។

លោក ​អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា “កិច្ចការនេះគឺជាការគិតគូរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ស្តីពីការរៀបចំខ្លួនរបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤”។ បណ្តាញ និងបច្ចេកវិទ្យាឌីជីថល បានបង្កើតឱ្យមាន វិសាលភាពនិងស្ថាភាពសេដ្ឋកិច្ច និងសង្គមថ្មីមួយខុសពីមុន ដែលធ្វើឱ្យមានការផ្លាស់ប្តូរពីការធើ្វពាណិជ្ជកម្មតាមបែបប្រពៃណី មកប្រតិបត្តិការពាណិជ្ជកម្មតាមបណ្តាញអ៊ិនធឺណិត។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងទៀតថា «បច្ចុប្បន្នក្នុងប្រទេសកម្ពុជា និន្នាការសេដ្ឋកិច្ចឌីជីថលនេះ បានលេចរូបរាងជាបណ្តើរៗ និងបានបង្កើតបានជាសកម្មភាពធុរកិច្ចថ្មីៗ តាមប្រព័ន្ធអ៊ិនធឺណិត ស្របពេលដែលអតិថិជនកំពុង សម្របខ្លួនជាបណ្តើរៗក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានានា។ ស្ថិតក្នុងបរិបទនេះ, កម្ពុជាមិនទាន់មានយន្តការជាក់លាក់ ក្នុងការប្រមូលចំណូលសារពើពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ ហើយបញ្ហានេះកំពុងតែត្រូវបានគិតគូរ ទាំងក្នុងក្របខណ្ឌសាកលលោក និងតំបន់»៕

អត្ថបទដោយ៖ ម៉េង សុងលី

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here