សាលាអាមេរិកាំងស្ទេនហ្វដ ប្រារព្ធសិក្ខាមាតាបិតាលើកទី២ដោយបណ្ឌិតសញ្ជាតិណូវែលហ្សេឡង់

0
335

រាជធានីភ្នំពេញ៖ ក្រោមការសហការជាមួយនឹង Raja Yoga Meditation​ សិក្ខាសាលាមាតាបិតាលើកទី ២ របស់សាលាអាមេរិកាំងស្ទេនហ្វដ​ ត្រូវបានប្រព្រឹត្តឡើងជាថ្មីម្តងទៀតកាលពីពេលថ្មីៗកន្លងទៅនេះ នៅសាលាអាមេរិកាំងស្ទេនហ្វដសាខាទួលគោក។

សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមប្រធានបទ ប្រសិទ្ធភាពក្នុងការចិញ្ចឹមបុត្រ ពីវាទគ្មិនជំនាញគឺលោកស្រីបណ្ឌិត Trish Summerfield ដែលជាអ្នកអប់រំជនជាតិនូវែលហ្សេឡង់។ លោកស្រីមានបទពិសោធន៍ក្នុងការចែករំលែក និងធ្វើបទបង្ហាយផ្សេងៗទាក់ទងពីតម្លៃជីវិតអស់រយៈពេលជិត ២០ ឆ្នាំមកហើយនៅក្នុងទ្វីបអាស៊ី។

សិក្ខាសាលាមាតាបិតារបស់សាលាស្ទេនហ្វដ បានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសអោយមាតាបិតាគ្រប់រូបស្វែងយល់បន្ថែមអំពីយុទ្ធសាស្រ្តក្នុងការចិញ្ចឹមបីបាច់កូន ក្រោមបរិបទសង្គមរស់នៅបច្ចុប្បន្ន ក៏ដូចជាចែករំលែកនូវបទពិសោធន៍ដែលពួកគាត់បានជួបប្រទះក្នុងការចិញ្ចឹមកូនកន្លងមក។ ស្របជាមួយគ្នានោះ មាតាបិតាក៏ទទួលបាននូវការអនុវត្តធ្វើសមាធិបែបយោគៈ ដែលជាវិធីបង្កើននូវភាពស្ងប់ក្នុងចិត្ត និងការ គិតបែបវិជ្ជមានផងដែរ។

គួរបញ្ជាក់ផងដែរថាសាលាតែងតែប្រារព្ធនូវសិក្ខាសាលានេះជារៀងរាល់ឆ្នាំសម្រាប់អោយសាធារណជនអាចទទួលបាននូវ ចំណេះដឹងល្អៗដើម្បីក្លាយទៅជាឪពុកម្ដាយដែលជោគជ័យក្នុងសតវត្សទី២១។ លើសពីនេះទៅទៀត ដើម្បីជាការលើកទឹកចិត្តដល់មាតាបិតាដែលបានចូលរួម និងសម្រាប់សាធារណជនទាំងអស់ សាលាអាមេរិកាំងស្ទេនហ្វដ ក៏មាននូវការផ្ដល់ជូនពិសេសគឺការបញ្ចុះតម្លៃ១០០%លើតម្លៃសិក្សាបន្ថែមសម្រាប់កម្មវិធីសិក្សាពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ ក្នុងឆ្នាំសិក្សាថ្មីនេះ។ សម្រាប់មាតាបិតាដែលមានបំណងចូលរួមសិក្ខាសាលានេះអាចធ្វើការតាមដានលើទំព័រFacebook របស់សាលាសម្រាប់ដំណឹងព្រឹត្តិការណ៍កម្មវិធីជាច្រើនទៀត។

 

LEAVE A REPLY

Please enter your comment!
Please enter your name here