ចេញមួយសប្តាហ៍មិនទាន់ស្រួលផង iPhone Xs ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ

0
3883

មួយសប្ដាហ៍បានកន្លងទៅ ភាពមិនប្រក្រតីជាច្រើនបានកើតឡើងលើក្រុមហ៊ុន Apple ដែលលើកនេះ Apple ហាក់លេងសើចជាមួយការផលិតស្មាតហ្វូននៅចុងឆ្នាំ ២០១៩ នេះ ដោយ Tim Cook សម្រេចចិត្តផលិតស្មាតហ្វូនដល់ទៅ ៣ គ្រឿងក្នុងពេលតែមួយ ខណៈដែលស្ថាបនិកលោក Steve jobs មិនធ្លាប់ធ្វើទាល់តែសោះ ។

មួយរយៈនេះមានហ្វេន Apple មិនតិចជាងលាននាក់ទេ ដែលទន្ទឹងរងចាំការមកដល់របស់ Apple នៅលើទីផ្សារប្រទេសរបស់ខ្លួន ជាពិសេសមានអ្នកនិយមស្មាតហ្វូនប្រើមុនគេខ្លះទៅដេកចាំនៅសិង្ហបុរីដើម្បីទិញ iPhone ទៀតផង ព្រោះពួកគាត់ចង់បានតែមួយស៊េរីទេ នោះគឺ iPhone Xs Max ដែលមានលក្ខណៈសម្បត្តិខុសពីគេ និងមានតម្លៃថ្លៃទៀតផង ។

ប៉ុន្តែចំពោះ iPhone Xs ត្រូវបានគេនិយាយតគ្នា និងមានមតិខ្លះរិះគន់នោះគឺ វាហាក់គ្មានកំណែទម្រង់អ្វីថ្មីទាល់តែសោះទៅលើលក្ខណសម្បត្តិ និង រូបរាងខាងក្នុង ។

សម្រាប់ចំណុចដែលមហាជនរិះគន់ទ្រាំមិនបាននោះគឺ ទៅកាមេរ៉ា ទំហំផ្ទុក កម្លាំងអូសម៉ាស៊ីន និង អេក្រង់ ជាដើមដែលវាដូចគ្នាបេះដាក់ទៅនឹង iPhone X ស៊េរីឆ្នាំ ២០១៧ នោះ ។

សម្រាប់ចំណុចដែលមិនផ្លាស់ប្ដូរ ដូចទៅនឹង ​iPhone X នោះមាន កាមេរ៉ាក្រោយទំហំ ១២ មេហ្គាភីកស៊ែលទាំង ២ គ្រាប់មួយសម្រាប់ថតធម្មតា និងមួយគ្រាប់ទៀតថតបែប ព្រាលផ្ទៃខាងក្រោយ ។

ចំណែកកាមេរ៉ាស៊ែលហ្វីខាងមុខវិញ គឺ ៧ មេហ្គាភីកស៊ែល ហើយអ្វីដែលយើងនឹកស្មានមិនដល់ iPhone Xs នេះមានអេក្រង់ ៥.៨ អ៊ីញដូចទៅនឹង X ធម្មតាដែរ ជាមួយកម្រិតបង្ហាញក៏ដូចគ្នាស្ទើទាំងស្រុងទៀតដែរ ។

ជាងនេះដែរ ទំហំផ្ទុករបស់ iPhone X និង iPhone Xs ខុសគ្នាតែបន្ដិចទេ គឺ Xs បន្ថែមដល់ ៥១២ ប៉ុណ្ណោះ និងបន្ថែម កម្លាំងអូសម៉ាស៊ីនដល់ ៤ ជីហ្គាបៃ ចំណែក X មានត្រឹម ២៥៦ ជីហ្គាបៃ និង មានរ៉េម ៣ ជីហ្គាបៃទៀតនោះ ។

មានហ្វេន Apple និងមតិជាច្រើនបានលើកឡើងដែរថា មិនដឹងថាក្រុមហ៊ុនគិតអ្វីនោះទេ ទើបបង្កើត iPhone Xs នេះឡើង ព្រោះវាគ្មានអ្វីប្លែក ជាពិសេសគ្មានអេក្រង់ធំ គ្មានរចនាបទថ្មី និង ថាមពលថ្មធំទៀតនោះ រឹតតែធ្វើឲ្យវាដូចគ្នាទាំងស្រុងទៅនឹង iPhone X ជាមួយតម្លៃខ្ទង់ពាន់ដុល្លារទៀតនោះ ។

បើអ្នកកំពុងកាន់ X ប្រើហើយមិនបាច់ហក់ទៅ Xs ទេ ព្រោះវាដូចតែគ្នាទេ តែបើចង់ដូរពណ៍ស្មាតហ្វូនឲ្យមើលទៅ ឡូយនោះ វាមិនអីទេ ទៅទិញប្រើទៅ ពិសេសពិនិត្យតម្លៃផង ព្រោះចេញមិនទាន់បានមួយសប្ដាហ៍ទេ វាធ្លាក់ថ្លៃខ្ទង់ ២០០ ដុល្លារជាងទៅហើយ ដូច្នេះវាក៏អាចបន្ដធ្លាក់ថ្លៃទៀតដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here