ក្រុមហ៊ុនសំណង់ចិនគ្រោងសុំសិទ្ធិអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

0
9202

ក្រុមហ៊ុនសំណង់ដ៏ធំរបស់ចិនគ្រោងស្នើសុំសិទ្ធិអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី  នេះបើតាមការបញ្ជាក់ក្នុងជំនួបរវាងឯកឧត្ដម នាយឧត្ដមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុន ចិន Beijing Urban Construction Group Co Ltd., ដែលជាក្រុមហ៊ុនចាប់ដៃគូរជាមួយ ក្រុមហ៊ុន OCIC ដឹកនាំដោយលោក ស្រី Annabella តំណាងនៅកម្ពុជា។ នេះបើតាមការប្រកាសព័ត៌មានផ្លូវពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងមកនេះ។

លោកស្រី Annabella ក៏បានធ្វើបទបង្ហាញជូន អំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការសាងសង់អាកាសយានដ្ឋាន នៅប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក និងស្នើសុំការពិចារណាក្នុងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីផងដែរ។

លោកស្រី Annabella ក៏បានអញ្ជើញឯកឧត្តម ឯកឧត្ដម នាយឧត្ដមសេនីយ៍ បណ្ឌិតទៅទស្សនៈកិច្ចការសាងសង់អាកាសយានដ្ឋានថ្មីនៅទីក្រុងប៉េកាំង និងនៅកោះ Maldives នាពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ បានបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា Cambodia Airport Investment។ រាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕

រូបតំណាង

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here