ត្រៀមខ្លួនអោយហើយទៅ អាជីវកម្មទាំងនេះ ភ្ញៀវនិងសម្រុកទិញខ្លាំងបំផុតនៅក្នុងរដូវភ្ជុំបិណ្ឌ

0
1867

រដូវភ្ជំបិណ្ឌជារដូវជួបជុំដ៏ធំមួយរបស់ប្រជាជនកម្ពុជា ដែលមានចរន្តលំហូរមនុស្សពីទីក្រុងឆ្ពោះទៅកាន់បណ្តារខេត្ត ហើយក្នុងក្នុងរដូវភ្ជុំនេះទៀតសោតក៏ជាឱកាសអំណោយផលសម្រាប់អ្នករកស៊ីមួយចំនួន ដែលអាចរកប្រាក់ចំណូលគ្រាក់ៗចេញពីមុខរបរមួយចំនួនដែលមានតម្រូវការខ្ពស់ក្នុងរដូវនេះ។

ក្នុងនោះមានមុងរបរ ៣ ដែល Business Cambodia គិតថាជារបរដែលភ្ញៀវនិងសម្រុកទិញច្រើនជាងគេបំផុតក្នុងរដូវភ្ជុំបិណ្ឌខាងមុខនេះ។

១.អាជីវកម្មសេវាកំសាន្ត

សេវាកំសាន្តតាមរមណីយដ្ឋាននានា សូមត្រៀមខ្លួនជាពិសេសតំបន់កំសាន្តទេចចរណ៍ធម្មជាតិ ព្រោះរដូវភ្ជំបិណ្ឌជារដូវលំហែរបែបធម្មជាតិ ដូចជាទឹកធ្លាក់ ជំនោមាត់បឹង ទស្សនានាចរណ៍ធម្មជាតិ ជាដើម។ សេវាកំសាន្តទាំងនេះរកចំណូលបានមិនតិចពាន់ដុល្លារឡើយ ពីការលក់សេវាកម្ម លក់ម្ហូបអាហារ និង សេវាទេសចរណ៍កំសាន្តនានា។ តែអាជីវកម្មទាំងនេះក៍ត្រូវតែត្រៀមអនាម័យ សេវាកម្ម ឬក៏ភាពទាក់ទាញណាមួយដែលអាចស្រូបយកភ្ញៀវអោយបានកាន់តែច្រើនក្នុងរដូវកាលដ៏ធំមួយនេះ។

២.អាជីវកម្មដឹកអ្នកដំណើរ

ក្រុមហ៊ុនដឹកអ្នកដំណើរ តាក់ស៊ី និងរថយន្តក្រុង ភ្ញៀវនិងសម្រុកប្រើប្រាស់ខ្លំាងនៅក្នុងរដូវភ្ជុំបិណ្ឌ។ ប្រជាជនជាច្រើនម៉ឺននាក់ដែលត្រូវធ្វើដំណើរពីទីក្រុងភ្នំពេញទៅតាមបណ្តារខេត្តនានា ដែលលំហូរនៃមនុស្សទាំងនោះនិងរត់ទៅរកសេវាកម្មដឹកអ្នកដំណើរ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលចរន្តនេះនិងផ្តល់ជាចំណូលរាប់ពាន់ដុល្លាក្នុងរដូវភ្ជុំបិណ្ឌ។ ដើម្បីទទួលបានកំណើនអតិថិជន អ្នករកស៊ីក្នុរបរនេះគួរតែយកចិត្តទុកដាក់ខ្ពស់លើបញ្ហារមួយចំនួនដូចជា សុវត្ថិភាពភ្ញៀវ សុវត្ថិភាពឥវ៉ាន់ភ្ញៀវ ក៏ដូចជាកតម្លើងថ្លៃរថយន្តឈ្នួលជាដើម ដែលអាចក្លាយជាបញ្ហារចោទនាំអោយបាត់បង់ភ្ញៀវជាយថាហេតុ។

៣.អាជីវកម្មម្ហូបអាហារ

នៅច្រកផ្លូវជាតិសំខាន់ៗ​ដែលជាច្រកចាកចេញពីទីក្រុងភ្នំពេញ អាជីវកម្មលក់ចំនីអាហារ និងត្រូវប៉ាន់ខ្លាំងក្នុងរយៈពេលបិណ្ឌភ្ជំ តួយ៉ាងដូចជាហាងនំបុ័ង ភោជនីយដ្ឋាន ទំនិញសម្គាល់ភូមិសាស្រ្ត ជាដើម ដែលជាប្រភពចំណូលច្រើនក្នុងរដូវភ្ជុំបិណ្ឌ។ ដើម្បីអោយភ្ញៀវកាន់តែចូលទៅទិញផលិតផលរបស់អ្នកកាន់តែកើនឡើង អាជីវកម្មទាំងនោះគួគិតពិចារណាលើចំណុចដូចជា រសជាតិទទួលយកបាន សេវាល្អ អនាម័យ កន្លែងសុំចតមានផាសុខភាព ហើយម្ចាស់អាជីវកម្មទាំងនោះត្រូវមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុនដឹកអ្នកដំណើរ ដែលជាប្រភពនៃចំណូលធំធេងបំផុតសម្រាប់អាជីវកម្ម៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

សៀវភៅចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ

សៀភៅត្រៀបចេញរកស៊ីអោយចំគោលដៅ

ទំនាក់ទំនង 096 61 54 262/ 017 300 844

LEAVE A REPLY

Please enter your comment!
Please enter your name here