ក្រុមហ៊ុនយក្ស២បបួលគ្នាវាយលុយទីផ្សារកាហ្វេ ខណៈកាហ្វេប្រ៊េនធំៗកំពុងតែពង្រីកភ្លូកទឹកភ្លូកដី

0
2618

យើងមិនទាន់ដឹងនៅឡើយថា នឹងមានក្រុមហ៊ុនលំដាប់ពិភពលោកប៉ុន្មានទៀតនឹងចូលខ្លួនប្រជែង​ក្នុងទីផ្សារកាហ្វេទៀតនោះទេ ប៉ុន្តែថ្មីៗនេះ មានក្រុមហ៊ុនលំដាប់កំពូល២ហើយ​បានហក់ចូលទី​ផ្សារកាហ្វេទាំងភ្នែនតែម្តង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយគេចាំមើលថានឹងមានអ្វីកើត​ឡើងខ្លះក្រោយ​ក្រុមហ៊ុនដែលមានយុទ្ធសាស្រ្តទីផ្សារខ្លាំងៗនេះចូលទីផ្សារកាហ្វេនោះ។

 

១.កូកាកូឡា

ប្រភពច្បាស់ពីការពីក្រុមហ៊ុនកូកាកូឡាបានលើកឡើងថាក្រុមហ៊ុនកូកាកូឡាបានទិញយកកាហ្វេរ Costa ជាង ៤០០០ កន្លែងរបស់អង់គ្លេស ក្នុងតម្លៃ ៥.១ ពាន់លានដុល្លារ ដើម្បីយកយីហោកាហ្វេរដ៏ល្បីមួយនេះទៅច្រកបញ្ជូលកំប៉ុង ដាក់លក់នៅលើទីផ្សារ សម្រាប់ទីផ្សាអាហារវេចខ្ទប់ ដែលមានលក្ខណៈស្តង់ដារត្រៀមវាយលុក ដេញតាមយីហោកាហ្វេរវេចខ្ជប់ទាំងពីគឺ Starbuck និង Nestle។

កាហ្វេរCosta ជាហាងកាហ្វេរមួយដែលលូតលាស់លឿនបំផុតក្នុងពិភពលោក ចំនែកកូកាកូឡាជា​ក្រុមហ៊ុន​យក្សមួយកាន់កាប់ទីផ្សាភេសជ្ជៈលក់ដាច់ជាងគេនៅលើលោក ហើយការទិញភាគហ៊ុន Whitbread របស់កូកាកូឡានៅពេលនេះឳកាសដ៏ល្អមួយ ដែលត្រូវបានសាទរដោយអ្នកវិនិយោគធំៗ ដែលកពុងតែសម្លឹងឃើញពីឱកាសក្នុងការវិនិយោគភាគហ៊ុនបន្ថែមជាមួយកូកាកូឡា។

 

២. Dunkin’

ថ្មីៗនេះ Dunkin’ Donuts បានសម្រេចប្តូរឈ្មោះជាផ្លូវការហើយទៅជាយីហោ Dunkin’វិញ ដោយ​លុបពាក្យ” Donuts”ពីក្រោយចេញ ខណៈការកែប្រែនេះគេសន្និដ្ឋានថាយីហោហ្រ្វេនឆាយ​លំដាប់​កំពូលមួយនេះ​ទំនង​ជាចង់​កែប្រែស៊ីអាជីវកម្មទៅជាទម្រង់ហាងកាហ្វេម្តង ដើម្បីអាចមានលទ្ធភាព ប្រកួត​ប្រជែង​ជាមួយប្រ៊េនកាហ្វេល្បីៗដែលកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារ។

 

ការផ្លាស់ប្តូរឈ្មោះនេះនឹងចាប់ផ្តើមនៅក្នុងខែមករាដើមឆ្នាំក្រោយនេះហើយ តាមពិតទៅ​មិនមែនប្តូរ​ត្រឹមតែឈ្មោះឲ្យល្អមើលប៉ុណ្ណោះទេ យីហោអាហារFast Foodមួយនេះ មានយុទ្ធសាស្រ្ត​ចង់ប្រជែង​ជាមួយហ្រ្វេនឆាយកាហ្វេ ដែលកំពុងដឹកមុខគេដោយខិតខំកែប្រែមីនុយរបស់ខ្លួនឲ្យមានភេសជ្ជៈ​ច្រើន​ជាងដូណាត់រហូតដល់៦០ភាគរយ ខណៈដូណាត់ដែលជាអាហារប្រចាំត្រកូល​មានត្រឹម​តែ៤០​ភាគរយ​ប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here