ហេតុអ្វី Kevin Systrom សម្រេចចិត្ដលក់កម្មវិធី Instagram  ឲ្យ Facebook ក្នុងតម្លៃ ១ ពាន់លានដុល្លារ

0
2658

បន្ទាប់ពី Facebook បានក្រឡុកទីផ្សារបណ្ដាប្រទេសមួយចំនួនដែលមានបញ្ហាចម្រូងចម្រាស់ដោយសាររឿងគណនី ត្រូវបានគេ hack មក ពេលនេះ Facebook ក៏មានបញ្ហាជាមួយនឹងសមាជិកខ្លួនឯងទៀតហើយ នោះគឺ Instagram ដែលកើតចេញពីទ្រនំតែមួយ ។

ហើយមូលហេតុអ្វីសហស្ថាបនិកទាំង ២ រូបរបស់ Instagram ហ៊ានសម្រេចចិត្តធំលក់ក្រុមហ៊ុនខ្លួនឯងឲ្យទៅ Facebook គ្រប់គ្រង ក្នុងតម្លៃ ១ ពាន់លានដុល្លារ ។

កាលពីថ្ងៃ អង្គារ មានព័ត៌មានលេចធ្លាយជាច្រើនដែលសរសេរពីលោក Kevin Systrom និងលោក Mike Krieger ដែលសម្រេចចិត្ត លក់ក្រុមហ៊ុនធ្លាប់កាន់កាប់រាល់ថ្ងៃទៅឲ្យក្រុមហ៊ុនដែលធ្លាប់ធ្វើការជាមួយនោះ ។

លោក Kevin Systrom ក៏បាននិយាយទាំងមិនអស់ចិត្តដែរថា មូលហេតុដែលពួកគាត់ទាំង ២ នាក់លក់ Instagram ទៅឲ្យ Facebook ព្រោះតែមានបញ្ហាជាច្រើនដែលមិនអាចដោះស្រាយ ជាមួយក្រុមហ៊ុនទ្រនំជាមួយគ្នា និងជាមួយលោក Mark Zuckerberg ផងដែរ ។

ព្រោះមួយរយៈក្រោយនេះលោកក៏បានប្រាប់ដែរ លោក Mark ហាក់មិនសូវពេញចិត្ត ជាមួយនិង Instagram ប៉ុន្មានទេ ព្រោះមកដល់ពេលបច្ចុប្បន្ន Instagram បានចរាចរស្ទើពាក់កណ្ដាលពិភពលោកទៅហើយ ជាពិសេសក៏ទទួលបានអ្នកចុះឈ្មោះប្រើប្រាស់ប្រាស់ខ្ទង់ ៨០០ លាននាក់ទៀតដែរ ។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធី Instagram ស្ទើតែមានមុខងារដូច Facebook ទៅហើយ ជាពិសេស វាក៏មានកំណែទម្រង់ល្អៗដូចជា Facebook ទៀតដែរ ។

លោក Kevin Systrom ក៏មានបន្ថែមដែរថា លោកក៏មិនចង់លក់ Instagram ទៅឲ្យ Facebook ដែរ តែដោយសារភាពមិនចុះសម្រុងនេះទើបធ្វើឲ្យលោកសម្រេចចិត្តលក់ក្នុងតម្លៃមួយ ១ ពាន់លាននេះ ។

គួរបញ្ជាក់ដែរថា សហស្ថាបនិកទាំង ២ របស់ Instagram ក៏ធ្លាប់ជាអ្នកធ្វើការឲ្យក្រុមហ៊ុន Facebook ដែរ តែដោយសារមើលឃើញឳកាសលោកក៏សម្រេចចិត្តរត់ចេញពី Facebook ហើយមកចាប់ដៃជាមួយ Mike Krieger ដែលមានជំនាញអភិវឌ្ឍន៍កម្មវិធីដូចគ្នា ដើម្បីសរសេរកម្មវិធីនេះឲ្យចេញជារូបរាងឡើង តែពេលនេះវាក៏ត្រូវលក់ឲ្យ Facebook វិញហើយ ៕

អត្ថបទដោយ ៖ ឆាំ មករា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here