វៀតណាម សម្រុកដាំស្រកានាគ ខណៈទីផ្សារបើកកាន់តែធំនាំចេញទៅ១៦ប្រទេស

0
4146

(វៀតណាម)៖ ប្រទេសនាំចេញបន្លែផ្លែឈើដ៏ធំជាងគេមួយនេះអាស៊ី វៀតណាមសម្រុកពង្រីកផ្ទៃដីដាំដុះផ្លែស្រកានាគ ខណៈទាំងតម្លៃ និងទីផ្សារកំពុងមានហាំងឆេង។​

ជារៀងរាល់ឆ្នាំ វៀតណាមប្រមូលផលផ្លែស្រកានាគបានប្រមាណជាង៦០ម៉ឺនតោនឯណោះ ហើយក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ ប្រទេសនេះបានសម្រេចការនាំចេញប្រមាណ៤២៧លានដុល្លារអាមេរិក កើនឡើង៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ​។

បច្ចុប្បន្ន វៀតណាមកំពុងចរចារនាំចេញផ្លែស្រកានាគទៅកាន់ប្រទេសឥណ្ឌា ខណៈទីផ្សារនាំចេញបច្ចុប្បន្នរបស់វៀតណាមមានរហូតដល់ទៅ ១៦ ហើយ។​

គួរជម្រាបផងដែរថា សរុបផ្ទៃដីដាំស្រកានាគនៅវៀតណាមកាលពីឆ្នាំ២០១៧មានទំហំ ៩,៥០០ហិចតា ហើយក្នុងឆ្នាំនេះ វៀតណាមគ្រោងនឹងពង្រីកផ្ទៃដីដាំដុះប្រមាណជាង៣០០ហិចតាបន្ថែមទៀត៕

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here