រឿងអន្តរាយទាំងនេះ អាចនិងកើតមានឡើងគ្រប់ពេលចំពោះអ្នករកស៊ីផ្ទេរប្រាក់

0
1178

សព្វថ្ងៃនេះ សេវាកម្មផ្ទេរប្រាក់នៅកម្ពុជា កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង ដោយមានស្ថាប័ន និងក្រុមហ៊ុនជាច្រើនចូលមកប្រកួតប្រជែងនៅលើទីផ្សារទាំងនៅទីក្រុង និងជនបទ។ ការកើនឡើងរបស់អាជីវកម្មនេះ គឺបានជួយដោះស្រាយបញ្ហាសង្គមឱ្យកាន់តែងាយស្រួលជាច្រើនដូចជា ការផ្ទេរប្រាក់ និងដកប្រាក់ផ្សេងៗជាដើម។

ទន្ទឹមនិងភាពងាយស្រួលទាំងនេះ ក៏មានបញ្ហាចំនួន៣ ដែលម្ចាស់អាជីវកម្មផ្ទេរប្រាក់ទាំងអស់គួរប្រុងប្រយ័ត្នផងដែរ បើមិនចង់ជួបហានិភ័យដោយចៃដន្យទេនោះ។

.ការក្លែងបន្លំ

ម្ចាស់សេវាកម្មផ្ទេរប្រាក់ទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហា ក្លែងបន្លំ ការលួច ការឆបោក និង អំពើឧក្រិដ្ឋកម្មផ្សេងៗ ដែលនិងអាចកើតមានឡើងស្ទើរគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។​ ដើម្បីជៀសវាងនៅរាល់បញ្ហាមិនល្អទាំងនេះ គ្រប់អាជីវកម្មផ្ទេរប្រាក់ទាំងអស់គួរតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ដូចជា ហាមអតិថិជនមិនអោយពាក់មួកសុវត្តិភាព ឬពាក់ម៉ាសនៅពេលដែលកំពុងផ្ញើរ ឬដកប្រាក់ ពិនិត្យមើលអោយជាក់ស្តែងនៅលេខកូត និងលេខទូរស័ព្ទ មុននិងបើកប្រាក់ជូនអតិថិជន ម្យ៉ាងវិញទៀតអ្នកគួរតែបំពាក់កាមេរ៉ាសុវត្តិភាពដែលជាជំនួយក្នុងការត្រួតពិនិត្យសកម្មភាពផ្សេងរបស់អតិថិជន ។

.ទីផ្សារប្រកួតប្រជែង

បើនិយាយអំពីអាជីវកម្មផ្ទេរប្រាក់វិញគឺពិតជាមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងណាស់នាពេលបច្ចុប្បន្ន ។ អាជីវកម្មផ្ទេរប្រាក់រីកដុះដាលច្រើនដូចផ្សិត និងមានការប្រជែងគ្នាស្ទើគ្រប់ផ្នែកមានដូចជា សេវាកម្ម ប្រូម៉ូសិន ការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ថ្មីៗប្លែកៗ ដើម្បីទាក់ទាញយកអតិថិជនរៀងៗខ្លួន ។ ចំណុចនេះហើយដែលអ្នកប្រកបអាជីវកម្មនេះ គួរតែប្រុងប្រយ័ត្ន ព្រោះថាអាជីវកម្មដែលយកតម្លៃថោកមកប្រគួតប្រជែងគ្នា មកធ្វើជាចំណុចពិសេសមិនសូវល្អប៉ុន្មានទេ ព្រោះថាអាជីវកម្មអ្នកនិង ក្លាយជាជនរងគ្រោះដោយសារសង្គ្រាមតម្លៃនេះមិនខានឡើយ ។

.ភាពរីកចម្រើននៃបច្ចេកវិទ្យា

ការរីកចម្រើននៃបច្ចេកវិទ្យា គឺប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មផ្ទេរប្រាក់ទាំងអស់ ពីព្រោះអាជីវកម្មនេះគឺពឹងផ្អែកទៅលើបច្ចេកវិទ្យា  ហើយបើយើងក្រឡែកមើលទៅ សេវាកម្មថ្មីៗមួយចំនួនដែល​អភិវឌ្ឍន៍ខ្ពស់គឺគេប្រើសេវាកម្ម Case Lass ដែលជាលុយ ឌីជីថលអាចអោយអ្នកប្រើប្រាស់អាចផ្ទេរប្រាក់ដោយមិនចាំបាច់ប្រើជាក្រដាសប្រាក់ផ្ទាល់ ។ ហើយអ្នករកស៊ីផ្ទេរប្រាក់ទាំងអស់ត្រូវគិតថា បច្ចេកវិទ្យាថ្មីនិងចូលមកដណ្តើមទីផ្សារនៅពេលបច្ចុប្បន្ន នៅថ្ងៃណាមួយមិនខាន  ដូច្នេះអ្នកគួរតែត្រៀមចិត្តដើម្បីរកអ្វីដែលថ្មីមកជំនួសបើសិនជាទៅថ្ងៃមុខអាជីវកម្មនេះមានការធ្លាក់ចុះ៕

អត្ថបទដោយ៖ នេន សុធា   

LEAVE A REPLY

Please enter your comment!
Please enter your name here