ក្រុមហ៊ុនអ័រគីដេវីឡាបើកសម្ពោធផ្ទះគំរូរបស់គម្រោងអ័រគីដេវីឡាដឹប៊ូតានិចស៊ីធី

0
597

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនអ័រគីដេវីឡាបានបើកសម្ពោធផ្ទះគំរូគម្រោងអ័រគីដេវីឡាដឹប៊ូតានិចស៊ីធីរបស់ខ្លួន នៅទីតាំងគម្រោងផ្ទាល់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុនអ័រគីដេវីឡា ព្រមទាំងអតិថិជនជាច្រើននាក់ផងដែរ។ ដូច្នេះអតិថិជនអាចអញ្ជើញមកទស្សនាផ្ទះគំរូដ៏ប្រណីតនេះបាននៅគម្រោងផ្ទះផ្ទាល់តែម្តង។

ផ្ទះគំរូដែលត្រូវបានសម្ពោធមានដូចជា វីឡាទោល វិឡាភ្លោះ និងវីឡាកូនកាត់។ វីឡាទាំង៣ប្រភេទនេះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង ដោយសារការរចនាម៉ូតថ្មីប្លែកពីគម្រោងដទៃ ទាំងទំហំផ្ទះ និងទំហំដីមានលក្ខណៈធំលូលាយដែលអាចឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការរស់នៅ ការចតយានជំនិះ និងការរៀបចំកម្មវិធីផ្សេងៗ ដែលញំាងឱ្យការស់នៅកាន់តែមានភាពស៊ីវិល័យថែមទៀត។

គម្រោងអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី គ្របដណ្តប់លើផ្ទៃដីជាង ១៧៥ហិកតា បែងចែកជា ៦ផ្នែកធំៗ រួមមានផ្ទះវីឡាគ្រប់ប្រភេទ ដីឡូត៍ សាលារៀនអន្តរជាតិ ផ្សារទំនើប ព្រមទាំងសួនប៊ូតានិចតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់បន្ទប់នីមួយមានខ្យល់ចេញចូល និងពន្លឺគ្រប់គ្រាន់ ជាមួយនិងបរិស្ថានធម្មជាតិជុំវិញផ្ទះ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថា ផ្ទះគំរូរបស់គម្រោងដឹប៊ូតានិចស៊ីធីមានលក្ខណៈពិសេស និងស្រស់ស្អាតប៉ុណ្ណា ក៏ដូចជាចង់ដឹងថា តើក្រុមហ៊ុនអ័រគីដេវីឡា គម្រោងដឹប៊ូតានិចស៊ីធី មានការផ្តល់ជូនកម្មវិធីពិសេសបែបណាជូនដល់អតិថិជន ដូច្នេះសូមអតិថិជនទាំងអស់អញ្ជើញទៅទស្សនាផ្ទះគំរូពិតនៅការដ្ឋានសាងសង់ផ្ទាល់ដែលមានអាសយដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ(ចម្ងាយពីស្ពានជ្រោយចង្វារ ៧គ.ម មកដល់ស្តុបអ័រគីដេ រួចបត់ខាងឆ្វេងដៃ)។

ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 73 3333 /085 999 809

LEAVE A REPLY

Please enter your comment!
Please enter your name here