របរលក់បង្កងទឹកសាបនៅខេត្តតាកែវ កំពុងតែវាយសម្រុកទីផ្សារខ្លាំងសម្រាប់រដូវភ្ជុំបិណ្ឌ

0
4022

ដល់រដូវបង្កងទៀតហើយ…បង្កងទឹកសាបអង្គរបុរីទឹកដីខេត្តតាកែវ ដែលមនុស្សទូទាំងប្រទេសកម្ពុជាទទួលស្គាល់ថាជាបង្កងទឹកសាបដែលឆ្ងាញ់ជាងគេនៅប្រទេសកម្ពុជា បាននិងកំពុងតែចាប់ផ្តើមប្រមូលផលបង្កងស្រស់ៗ យកមកបអង្អួតភ្ញៀវទេសចរណ៍អបអរថ្ងៃបុណ្យភ្ជុំបិណ្ឌ ជាមួយនិងរសជាតិបង្កងទឹកសាបធម្មជាតិដ៏ឆ្ងាញ់របស់ទឹកដីដ៍ចំណាស់មួយនេះ។

អ្នកស្រី សរ សេងមីមី ជាអាជីវករលក់បង្កងនៅទីរួមខេត្តតាកែវមានប្រសាសន៍ប្រាប់ Business Cambodia ថាបង្កងទឹកសាបកំពុងតែមានទីផ្សារខ្លាំងនៅក្នុងរដូវភ្ជុំបិណ្ឌ ជាពិសេសគឺថ្ងៃសៅនិងថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាកមានភ្ញៀវទេសចរណ៍គេដើរកំសាន្តច្រើន ដូចនេះចំនួនបង្កងក៏លក់ដាច់ខ្លំាងដូចគ្នា។

អាជីវកររូបនេះបន្តរទៀតថាសព្វថ្ងៃនេះអាជីវកម្មលក់បង្កងរបស់គាត់កំពុងតែដំណើរការល្អ ដែលក្នុងមួយថ្ងៃគាត់លក់បង្កងចេញមិនក្រោម ២០ ទៅ ៣០ គីឡូបង្កងឡើយ ដោយក្នុងមួយគីឡូបង្កងលេខ១តម្លៃ ៤៥ ដុល្លា, បង្កងលេខ២ តម្លៃ ៣០ ដុល្លារ និងង្កងលេខ៣ តម្លៃ ២៥ ដុល្លា ហើយថ្ងៃខ្លះរកបង្កងលក់មិនបាន ព្រោះភ្ញៀវគាត់កម្មង់ទិញច្រើន ហើយបរិមាណនៃបង្កងដែលអ្នកនេសាទបោះមកអោយលក់វា មានកម្រិត ដោយថ្ងៃខ្លះផ្គត់ផ្គត់មិនគ្រប់អោយភ្ញៀវក៏មានដែរ។

អាជីវករលក់បង្កងទឹកសាបវ័យក្មេងរូបនេះបានបង្ហើបអោយដឹងថា មូលហេតុដែលគាត់លក់បង្កងនៅមានកម្រិតដោយសារតែបង្កងដែលគាត់ផ្គត់ផ្គង់អោយភ្ញៀវភាគច្រើនគឺ បង្កងធម្មជាតិ មិនមានបន្លំលក់បង្កងចិញ្ជឹមឡើយ ហើយបង្កងនោះទៀតសោតលក់តែមួយថ្ងៃៗទេ ពោលគឺយកតែបង្កងស្រស់មកលក់ប៉ុណ្ណោះ បើលក់អស់បង្កងធម្មជាតិមិនលួចលាក់យកបង្កងចិញ្ជឹមមកលក់អោយភ្ញៀវទេ។

លោកស្រីបានបញ្ជាក់ថា មូលហេតុដែលធ្វើអោយបង្កងអង្គរបុរីល្បីពេញស្រុកខ្មែរ នោះគឺរសជាតិនៃខួរបង្កងធម្មជាតិដែលមានរសជាតិផ្អែមជាងបង្កងធម្មតា មួយវិញទៀតគឺមកពីបរិយាកាសតំបន់នេះអំណោយផលល្អសម្រាប់បង្កងធំធាត់បានល្អ ដែលជាសក្តានុពលមួយជួយអោយកេរ្ត៍ឈ្មោះបង្កងអង្គរបុរីខេត្តតាកែវកាន់តែល្បីសុះសាយបែបនេះ។ បងស្រីបន្ថែមថាគាត់ស្វាគមន៍រាល់អតិថិជនទាំងឡាយដែលចង់ភ្លក់រសជាតិបង្កងធម្មជាតិពឹតៗ អាចទំនាក់ទំនងផ្ញើ ឬមកទិញដោយផ្ទាល់ ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 078 588 598៕

អត្ថបទដោយ៖ នេន សុធី ( Sale Editor of Business Cambodia)

សៀវភៅចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ

សៀវភៅត្រៀមចេញរកស៊ីអោយចំគោលដៅ

ទំនាកទំនង៖ 017 300 844/ 096 61 54 252

LEAVE A REPLY

Please enter your comment!
Please enter your name here