ចៅក្រមមុខដែក Frank Caprio និយាយពាក្យមួយឃ្លា ធ្វើឲ្យមនុស្សម្នាទ្រាំមិនសរសើរមិនបាន

0
6365

ចៅក្រមមុខដែកដ៏ល្បីមួយរូបរបស់អាមេរិក លោក Frank Caprio កំពុងទទួលបានការចាប់អារម្មណ៍ និងការគោរពយ៉ាងខ្លាំងពីប្រជាជនក្នុងតំបន់ដែលលោកធ្វើការងារ និងទូទាំងពិភពលោក ចំពោះការងារដ៏មានមនុស្សធម៌ និងមានសុភវិនិច្ឆ័យរបស់លោក។​

លោកចៅក្រមវ័យជាង៨០ឆ្នាំ និងជាម្ចាស់ក្រុមហ៊ុនមេធារីមួយកន្លែងរូបនេះ តែងតែព្យាយាមដោះស្រាយបញ្ហា ជម្លោះ ធ្វើការសម្រេចដោយយ៉ាងប្រុងប្រយ័ត្នបំផុត។ លោកផ្តោតយ៉ាងខ្លាំងលើគុណធម៌ និងសេចក្តីសណ្តោសតាមភាពជាក់ស្តែង។​

លោកតាចៅក្រមរូបនេះធ្លាប់មានប្រសាសន៍ថា៖ “គ្រប់ពេលខ្ញុំមកធ្វើការងារ ខ្ញុំមិនដែលយកកាត់ពាក់ជាប់នឹងអាវមកជាមួយទេ គឺខ្ញុំយកបេះដូងមកជាមួយ។”

ចៅក្រមមុខដែករូបនេះ បន្ថែមថា មនុស្សម្នាក់ៗមានរឿងផ្ទាល់ខ្លួនខុសគ្នា ហើយបញ្ហារបស់ពួកគាត់ផ្ទាល់ ជះឥទ្ធិពលដល់ការគោរពច្បាប់ដោយមិនបានតាំងចិត្ត ហើយប្រសិនបើយើងមិនគោរពពួកគាត់ មិនឲ្យតម្លៃពួកគាត់ មិនព្យាយាមស្វែងយល់ពីពួកគាត់ យើងនឹងកាត់សេចក្តីខុសឆ្គងដោយប្រការណាមួយ​ ហើយការកាត់សេចក្តីខុស មិនបានចូលរួមជួយគាត់ហើយ ថែមទាំងបន្ថែមទំងន់ទុក្ខដល់ផ្លូវចិត្តរបស់ពួកគាត់ថែមទៀត។

បន្ថែមពីនេះ បញ្ហាខ្លះមានការប្រទាក់គ្នា ប្រសិនបើយើងពិន័យដល់អ្នកខុសដោយអចេតនាម្នាក់ ហើយប៉ះពាល់ដល់សង្គមគ្រួសារគេទាំងមូល វានឹងជះឥទ្ធិពលអាក្រក់ទៅថ្ងៃមុខ ហើយអាចធ្វើឲ្យខូចប្រយោជន៍គ្រួសារគេទាំងមូលបាន។ ចឹងទេ គ្រប់បញ្ហាត្រូវការដំណោះស្រាយដ៏សាកសម និងស្ងប់ចិត្តរៀងខ្លួន។

គួរជម្រាបផងដែរ ដោយសារតែសមត្ថភាពដោះស្រាយបញ្ហា មានគេទទួលស្គាល់ គោរពច្រើន និងមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការងារនេះ លោកចៅក្រមរូបនេះ ត្រូវបានជ្រើសតាំងឲ្យកាន់ការងារនេះ៦អាណត្តិរួចមកហើយ មកទល់នឹងពេលនេះ ហើយគាត់ក៏ជាចៅក្រមដ៏ល្បីល្បាញបំផុតនៅលើបណ្តាផ្សព្វផ្សាយសង្គមនានា និងទូរទស្សន៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here