Donald Trump លេងមួយក្បាច់នេះ ធ្វើអោយក្រុមហ៊ុនរថយន្ត Ford ចំណេញខ្ទង់ពាន់លានដុល្លារ

0
18143

ក្រុមហ៊ុនយក្សបច្ចេកវិទ្យារថយន្តលំដាប់ទី ២ របស់សហរដ្ឋអាមេរិកក្រុមហ៊ុន Ford ហាក់ដូចជាយីអ៊ុនឡើងខ្លាំង ខណៈពេលដែលក្រុមហ៊ុននេះបានរួចខ្លួនដោយសារតែការអនុគ្រោះពន្ធនាំចូលលោហៈធាតុចូលទៅសហរដ្ឋអាមេរិក ដែលក្រុមហ៊ុនរថយន្ត Ford អាចចំណេញប្រមាណជា ១ ពាន់លានដុល្លារពីកាអនុគ្រោះពន្ធនេះ។

ថ្មីៗនេះប្រធានាធីតីមហាអំណាចអាមេរិក Donald Trump បានអនុម័តលើច្បាប់អនុគ្រោះពន្ធលើការនាំចូលលោហះធាតុពីបណ្តារប្រទេសនានា ដែលនាំចូលទៅរដ្ឋអាមេរិក ដែលសហរដ្ឋអាមេរិកសម្រេចកាត់ចោលការបង់ពន្ធលើការនាំចូលដែក ២៥ % និងការនាំចូលអាលុយមីញ៉ូម ១០% ពីកានាំចូលលោហៈធាតុទាំងនេះដែលកំពុងតែធ្វើអោយក្រុមហ៊ផលិតរថយន្តមួយចំនួនធំមានទឹកមាត់លេប។

ការអនុគ្រោះពន្ធបានចូលមកដល់ចំពេលដែលក្រុមហ៊ុន Ford បាននិងកំពុងតែធ្វើការវិវត្តន៍បច្ចេកវិទ្យារបស់ខ្លួនអោយកាន់តែទំនើបខ្លាំងឡើង ដូចជា បច្ចេកវិទ្យា Cloud, ប្រព័ន្ធអេឡិចត្រូនិក, បច្ចេកវិទ្យាគ្មានអ្នកបើករបស់ខ្លួន ដែលការអនុគ្រោះពន្ធនេះហាក់ដូចជាអំណោយផលល្អក្នុងការកៀងគររកចំណូលក្នុងការធ្វើបដិវត្តន៍បច្ចេកវិទ្យារបស់ខ្លួន។

គួរបញ្ជាក់ផងដែរថាក្នុងរយៈពេលចុងក្រោយនេះ រថយន្ត Ford ហាក់ដូចជាត្រូវប៉ាន់ខ្លាំងក្នុទីផ្សារថយន្តជាពិសេសគឺនៅប្រទេសចិន ដែល Ford បានដាក់លក់រថយន្តទំនើបរបស់ខ្លួន Lincoln MKC ដែលមានការសាទរខ្លាំងពីអ្នកប្រើប្រាស់រថយន្តក្នុងប្រទេសចិន ។

បើក្រឡេកមើលពីយីហោល្បីមួយចំនួនពិបាកឈរជើងលើទឹកដីប្រទេសចិនណាស់ ទំនងជាតម្លៃពន្ធនៅប្រទេសចិនហក់ឡើងខ្ពស់បន្តិចប្រមាណជា ២៥ % ខណៈពេលដែលយីហោអាមេរិកដែលអាចឈរជើងក្នុងទីផ្សារចិនគឺមានតិចតួចបំផុតបើធៀបជាមួយទីផ្សាររថយន្តចិនទាំងមូល៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

សៀវភៅចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ/សៀវភៅត្រៀមចេញរកស៊ីអោយចំគោលដៅ

107 300 844/ 096 61 54 262

LEAVE A REPLY

Please enter your comment!
Please enter your name here