EZECOM សហការជាមួយ PayGo សម្រួលការទូទាត់របស់អតិថិជន

0
523

ដើម្បីបង្កើនភាពងាយស្រួលក្នុងការទូទាត់វិក្កយបត្រ ក្រុមហ៊ុនអ៊ីនធឺណិត EZECOM បានចាប់ដៃគូសហការជាមួយសេវាកម្ម​ហិរញ្ញវត្ថុ PayGo ដើម្បីផ្តល់ជូនជម្រើសទូទាត់ថ្មីមួយទៀត ដែលអតិថិជន EZECOM អាចប្រើប្រាស់បាន ចាប់ពីថ្ងៃនេះតទៅ។

PayGo គឺជាសេវាកម្មទូទាត់ប្រាក់បែបទំនើប ដែលរួមមាន កម្មវិធីទូរស័ព្ទ PayGo Wallet និងម៉ាស៊ីនដាក់ប្រាក់ PayGo ។ កម្មវិធីទូរស័ព្ទ PayGo Wallet គឺជាកម្មវិធីដ៏មានអនុភាពមួយ ដែលអនុញ្ញាតឱ្យសាធារណៈធ្វើប្រតិបត្តិការទូទាត់ផ្សេងៗប្រកបដោយសុវត្ថិភាពតាមទូរស័ព្ទស្មាតហ្វូន រួមទាំងធ្វើការទូទាត់វិក្កយបត្រ EZECOM ផងដែរ។ ចំណែកម៉ាស៊ីនដាក់ប្រាក់ PayGo វិញ គឺជាម៉ាស៊ីនដាក់ប្រាក់ខ្នាតធំនិងទំនើប ដែលអាចធ្វើប្រតិបត្តិការបានច្រើនប្រភេទ ជាពិសេសអាចស្វែងរកបានដោយងាយស្រួលនៅច្រើនទីតាំងទូទាំងរាជធានីភ្នំពេញ និងទីរួមខេត្តសំខាន់ៗផងដែរ។

ក្រុមហ៊ុន EZECOM បានសម្តែងក្តីរីករាយចំពោះកិច្ចសហការល្អប្រសើរជាមួយក្រុមហ៊ុន PayGo ហើយក្រុមហ៊ុនជឿជាក់ថា ការផ្តល់ជូនបន្ថែមនូវជម្រើសទូទាត់ថ្មីនេះ នឹងធ្វើឱ្យជីវិតរបស់អតិថិជនកាន់តែងាយស្រួលមួយលំដាប់ទៀត។ គួរបញ្ជាក់ផងដែរថា ក្រៅពីការទូទាត់ដោយផ្ទាល់នៅការិយាល័យរបស់ EZECOM អតិថិជនក៏អាចធ្វើការទូទាត់វិក្កយបត្រអ៊ីនធឺណិតរបស់​ខ្លួនជាមួយដៃគូជាច្រើនក្រៅពី PayGO ដែលរួមមានដូចជា ធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារ ANZ Royal និង Wing ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here