៧ ចំណុច អ្នកត្រូវពិចារណា មុនសម្រេចចិត្តយកលុយទៅផ្ញើរនៅធនាគារ

0
3373

ការវិនិយោគក្នុងការដាក់ប្រាក់បញ្ញើមានកាលកំណត់អាចជាមធ្យោបាយមួយដ៏មានសុវត្ថិភាពក្នុងការសន្សំប្រាក់របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយប្រាក់បញ្ញើមានកាលកំណត់ទាំងអស់តម្រូវឱ្យអ្នកដាក់ប្រាក់របស់អ្នកក្នុងរយៈពេលកំណត់មួយ លឿនជាងការរំពឹងទុក។ ដូច្នេះហើយមុនឹងសម្រេចចិត្ដយកប្រាករបស់អ្នកទៅផ្ញើរនៅធនាគារដើម្បីចង់បានការប្រាក់អ្នកគួរពិចារណាលើចំនុចទាំងនេះសិន៖

១. តើអត្រាការប្រាក់មានតម្លៃប៉ុន្មាន?

អត្រាការប្រាក់នៃប្រាក់បញ្ញើអាចប្រែប្រួលទៅតាមរយៈពេលកំណត់ផ្សេងៗគ្នា។ ប្រាក់បញ្ញើរយៈពេលខ្លីជាធម្មតាមានអត្រាការប្រាក់ទាបជាងប្រាក់បញ្ញើរយៈពេលវែង។ ប្រៀបធៀបអត្រាដែលខាងធនាគារនោះផ្តល់ជូនអ្នក ហើយទាមទាររកសេវាទាំងអស់ដែលគេធនាគារមានដើម្បីកំណត់ពីអត្រាការប្រាក់ដែលល្អបំផុតធៀបនឹងរយៈពេល។

២. តើប្រាក់បញ្ញើរយៈខ្លីឬវែងដែលល្អបំផុតសម្រាប់អ្នក?

សឹងតែគ្រប់ធនាគារទាំងអស់តែងតែផ្ដល់ប្រាក់បញ្ញើរមានរយៈពេលវែងឬខ្លីហើយអត្រាការប្រាក់ក៏ខុសគ្នាទៅតាមនោះដែរ។ ដូច្នេះអ្នកត្រូវប្រាកដថាតើមួយណាដែលអ្នកអាចទទួលបានផលប្រយោជន៍ច្រើនពីវា។

៣.  តើប្រាក់បញ្ញើអប្បបរមានិងអតិបរមាប៉ុន្មាន?

គ្រប់ធនាគារទាំងអស់មានការកំណត់ចំនួនអប្បបរមានិងអតិបរមាដើម្បីបើកគណនីប្រាក់បញ្ញើមានកាលកំណត់ហើយវាមានភាពខុសៗគ្នាទៅតាមធនាគារនីមួយៗ។ ដូច្នេះអ្នកគួរធ្វើការសាកសួរឲ្យច្បាស់ថាតើប្រាក់បញ្ញើរអប្បបរមាឬអតិបរមាដែលល្អសម្រាប់អ្នក។

៤. តើការប្រាក់ត្រូវបានបង់នៅពេលណា?

ប្រាក់បញ្ញើមានកាលកំណត់ជាធម្មតាផ្តល់ជូននូវជម្រើសនៃការបង់ប្រាក់ផ្សេងៗគ្នា។ អាស្រ័យលើសេវាកម្មដែលអ្នកជ្រើសរើស ប៉ុន្ដែភាគច្រើនការទូទាត់ការប្រាក់គឺធ្វើឡើងប្រចាំខែត្រីមាសឬប្រចាំឆ្នាំ។

៥.តើអ្នកត្រូវអ្វីបង់ខាតអ្វីខ្លះ?

ប្រាក់បញ្ញើរមួយចំនួននឹងអនុវត្តថ្លៃពិន័យប្រសិនបើអ្នកបើកប្រាក់មុនពេលគណនេយ្យបានបញ្ចប់។ ស្ថាប័នហិរញ្ញវត្ថុគណនាថ្លៃពិន័យរបស់ពួកគេខុសគ្នាទៅតាមស្ថានប័នដូច្នេះត្រូវប្រាកដថាអ្នកដឹងថាពួកគេនឹងគិតថ្លៃប៉ុន្មានប្រសិនបើអ្នកត្រូវការដកប្រាក់របស់អ្នក។

៦.តើអ្នកត្រូវបង់ថ្លៃសេវាអ្វីខ្លះ?

គ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើនមិនគិតកម្រៃសេវារៀបចំគណនីឬគណនីចរន្តនៅលើប្រាក់បញ្ញើរទេ។ អ្នកត្រូវសាកសួរឲ្យច្បាស់នូវចំណុចនេះដើម្បីការបន្ថយការចំនាយលើសេវាផ្សេងនិងងាយស្រួលក្នុងប្រៀបធៀបជាមួយនិងធនាគារដទៃ។

៧. តើធនាគារនោះមានអត្រាការប្រាក់សមាសទេ?

ប្រាក់បញ្ញើមានកាលកំណត់ដែលផ្តល់ជូននូវផលអត្រាកាប្រាក់ផ្គួបអាចផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់វិនិយោគិន។ ការប្រាក់សមាសឬការប្រាក់ផ្គួបត្រូវបានបន្ថែមទៅលើប្រាក់បញ្ញើរបស់អ្នកជាប្រចាំហើយវានឹងបង្កើនតម្លៃប្រាក់ដើមជារៀងរាល់ឆ្នាំ។ ពិសេជាងនេះវាអាចផ្ដល់ប្រាក់ចំណេញខ្ពស់ជាងប្រាក់បញ្ញើរដែលមានអត្រាការប្រាក់ទោល៕

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here