ក្រសួងដែនដីនឹង​ចាត់វិធានការក្តៅ លើអ្នកលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍មិន​ចុះបញ្ជី

0
1877

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី ការអភិវឌ្ឍ​ដី​នៅ​ព្រឹក​ថ្ងៃទី២៥ ខែកញ្ញា លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​បានបានអះអាងថា មន្រ្តីជំនាញក្រសួងរៀបចំដែនដី នឹងចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូតិ៍ទាំងឡាយ ករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។

លោកបានបន្តថា បញ្ហា​ដីឡូត៍​បច្ចុប្បន្ន​ជា​រឿង​ស្មុ​គ្រ​ស្មាញ​មួយ ដោយសារ​ការ​ពុះ​ដីឡូត៍​ធ្វើឡើង​ដោយ​អនាធិបតេយ្យ ដោយ​មិនមាន​ប្លង់​ប្រើប្រាស់​ដី មិនមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប និង​តាម​ស្តង់ដា​នៅឡើយ ពិសេស​មាន​អ្នក​ពុះ​ដីឡូត៍​មួយចំនួន បាន​បោកប្រាស់​អតិថិជន ដោយ​យក​ដី​គេ​មក​លក់ គ្រាន់តែ​បាន​កក់​ប្រាក់​ដល់​ម្ចាស់​ដី​មួយចំនួន​ប៉ុណ្ណោះ។

បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី​បានអនុម័ត​ប្រកាស ត្រូវអនុវត្ត​ទាក់ទង​នឹង​ការអភិវឌ្ឍ​ដី​ទាំងអស់ រួមទាំង​ការ​ពុះ​ដី​ឡូ​តិ៍ ជា​គម្រោង​មួយ​នៅក្នុង​ការអភិវឌ្ឍ​ដី ត្រូវតែ​សុំច្បាប់ អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី ឬ​ពី​សាលា​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ទៅតាម​ទំហំ​សមត្ថកិច្ច។

ការប្រកាស និង​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​ទៀត​របស់​ក្រសួង ជា​បទដ្ឋាន​គតិយុត្តិ​ទាក់ទង​ទាំងអស់ ទាំង​វិស័យ​ឯកជន និង​វិស័យ​វិជ្ជាជីវៈ ហើយ​គ្រប់​សាធារណៈ ជន​និង​ឯកជន ត្រូវតែ​គោរព​តាម​គោលការណ៍​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ក្នុងករណី​ដែល​មិន​គោរព​តាម​ក្រសួង គឺមាន​តែ​ការដាក់ទណ្ឌកម្ម ដល់​អ្នកលក់​ដី​ឡូ​តិ៍​បោកប្រាស់​តែម្តង។នេះបើតាមអ្វីដែលលោកបញ្ជាក់។

គួរជម្រាបផងដែរថា ការទិញ​ដីឡូត៍ និង​ពុះ​ដីឡូត៍​លក់​កើតមាន​ស្ទើរ​គ្រប់​ទីកន្លែង សកម្មភាព​នៃ​ការវិនិយោគ​នេះ ក៏មាន​ហានិភ័យ​មួយចំនួន​ផងដែរ ហេតុនេះ មុន​សម្រេចចិត្ត​វិនិយោគ​លើដី​ឡូត៍ ឬ​ទិញ​ដីឡូត៍​ត្រូវ​ពិនិត្យមើល​ទិដ្ឋភាព​ផ្លូវច្បាប់ និង​សេដ្ឋកិច្ចសង្គម​មួយចំនួន​សិន។

 

LEAVE A REPLY

Please enter your comment!
Please enter your name here