ធនាគារជាតិ ឲ្យពលរដ្ឋយកប្រាក់រៀល ចាស់ ទក់ឬ រហែក ប្ដូរយកក្រដាស់ប្រាក់ថ្មីនៅខែ តុលាខាងមុខនេះ!

0
4116

ធនាគារជាតិ នៃកម្ពុជា​បានធ្វើយុទ្ធនាការស្រលាញ់ប្រាក់រៀលជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះ ធនាគារក៏ចាប់ផ្ដើមធ្វើយុទ្ធនាគារស្រលាញ់ប្រាក់រៀល ដោយអនុញ្ញាតឲ្យ ប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទក់ ឬរហែក អាចប្ដូរយកក្រដាស់ប្រាក់រៀលថ្មីបាន។

ការឲ្យប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទក់ ឬរហែក អាចប្ដូរយកក្រដាស់ប្រាក់រៀលថ្មីនេះ គឺយុទ្ធនាការស្រលាញ់ប្រាក់រៀល និងជាការអបអរសាទពិធី បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរដែលនឹងប្រព្រឹត្តិទៅនៅខែ តុលាខាងមុខនេះ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទក់ ឬរហែក អាចប្ដូរយកក្រដាស់ប្រាក់រៀលថ្មីនោតាមបញ្ជារបេឡា របស់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត( លើកលែងទីស្នាក់ការកណ្ដាល) នៅរាល់ម៉ោងធ្វើការ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here