ចូលដៃគ្នាមិនទាន់បានប៉ុន្មានផង ពេលនេះ Grab និង Uber មានរឿងធំនៅសិង្ហបុរីហើយ

0
3390

Grab និង Uber គឺជាក្រុមហ៊ុនមួយមានសេវាកម្មខាងផ្នែកដឹកជញ្ជូនអ្នកដំណើរដូចគ្នា តែក្រោយមកអ្វីដែលសោកស្ដាយ Uber មិនបានឈរជើងយូរទេ ព្រោះតែ Grab វាយលុកទីផ្សារធំពេក រហូតធ្វើឲ្យ Uber សម្រេចចិត្តចូលដៃជើង ជាមួយ Grab កាលពីខែមិនាកន្លងទៅ នៅសិង្ហបុរី ។

តែពេលនេះអ្វីគ្រប់យ៉ាងត្រូវបានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរីដែល Grab ឈានជើងចូលកាលពីឆ្នាំ ២០១៤ នេះត្រូវបានគេផាកពិន័យលើរឿងការចុះកិច្ចសន្យាព្រមព្រៀងដណ្ដើមសិទ្ធប្រកួតប្រជែង ។ បើយោងតាមប្រភពពី Financial Time និង Reuters កាលពីថ្ងៃទី ២៤ ខែ កញ្ញា កន្លងទៅ ។

តាមអ្នកសង្កេតទីផ្សាររបស់សិង្ហបុរី Competition and Consumer Commission of Singapore (CCCS) បានផាកពិន័យទៅលើក្រុមហ៊ុនទាំង ២ នៅទឹកប្រាក់សរុបប្រមាណ ៩.៥ លានដុល្លារអាមេរិក ដែល Grab ត្រូវពិន័យអស់ ៤.៨ លាន និង Uber ត្រូវពិន័យអស់ ៤.៦៨ លានដុល្លារទៀតដែរ ។
ហើយមូលហេតុដែល CCCS របស់រដ្ឋាភិបាលសិង្ហបុរីផាកពិន័យនេះព្រោះក្រុមហ៊ុនទាំង ២ នេះបានរួមបញ្ចូលគ្នាតាំងពីខែ មិនាមកម្លេះ ដែលជាហេតុធ្វើឲ្យទីផ្សារប្រកួតប្រជែងត្រូវធ្លាក់ចុះនៅសិង្ហបុរី ជាពិសេសបណ្ដាប្រទេសផ្សេងទៀតដូចគ្នា ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានគិតគួរទៅលើសម្ថតភាពអ្នកបើកបរ និង សុវត្ថិភាពអ្នកជិះផងដែរ បើសិនគ្មានដៃគូប្រកួតប្រជែងទេ សេវាកម្មអាចអោនថយទៅតាមហ្នឹងទៀតដែរ ខណៈណាគ្មានដៃគួរដើម្បីទប់ទល់ទៀតនោះ ។

ជាងនេះដែរសព្វថ្ងៃ ក្រុមហ៊ុន Grab មានភាគហ៊ុនសរុបជាង ៨០ ភាគរយហើយនៅទីផ្សារ សិង្ហបុរី សម្រាប់វិស័នេះ ដែល Uber មានភាគហ៊ុនត្រឹម ២៧.៥ ប៉ុណ្ណោះនៅក្នុងដៃពេលបច្ចុប្បន្ននេះ ។

យើងទាំងអស់គ្នាក៏បានដឹងហើយថា Grab បានវាយលុកទីផ្សារបានច្រើនមែនមិនថាក្រៅស្រុក ក៏ដូចជាស្រុកយើងទេ ហើយអ្វីដែលពិសេស Grab មិនបានដឹកតែអ្នកដំណើរនោះទេ វាថែមទាំងមានសេវាកម្មដឹកម្ហូបអាហាទៀតផង ។

ជម្រាបដែរថា ជុំវិញបញ្ហានេះ Grab ក៏កំពុងដោះស្រាយជាមួយ CCCS  របស់ សិង្ហបុរីដែរ លើការរួមបញ្ចូលគ្នាដើម្បីបង្កើតក្រុមហ៊ុនមួយផ្ដាច់មុខតែឯងបែបនេះ ៕

អត្ថបទដោយ ៖ ឆាំ មករា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here