ស្ថាបនិក វីរៈ ប៊ុនថាំ៖ប្រាប់ក្បួនគ្រប់គ្រង និងដឹកនាំបុគ្គលិករៀនសូត្របានតិចឲ្យខំធ្វើការអស់ពីពោះ

0
41730

គ្រប់ស្ថាប័នតូចធំសុទ្ធតែចៀសមិនផុតពីរឿងឈឺក្បាលក្នុងជ្រើសរើស និងដឹកនាំបុគ្គលិកនោះទេ ពិសេសផលវិបាកកាន់តែខ្លាំងថែមទៀត គឺការដឹកនាំបុគ្គលិកដែលរៀនសូត្របានតិច។

ឆ្លើយតបទៅនឹងបញ្ហាខាងលើ ខ្ញុំបានសម្ភាសន៍លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស និងជាម្ចាស់ Sara Resort ដើម្បីសុំការចែករំលែកពីគាត់ ចែកចាយដល់ប្រិយមិត្ត Business Cambodia យកជាចំណេះដឹង និងសាកល្បងអនុវត្តន៍នៅក្នុងស្ថាប័នខ្លួន។​

លោកឧកញ៉ាវ័យក្មេងដែលបានផ្លាស់ប្តូរជីវិតពីក្មេងដើរលក់ការ៉េម ក្លាយជាអ្នករកស៊ីដ៏ជោគជ័យក្តោបក្តាប់អាជីវកម្មជាច្រើនមុខរូបនេះ បានបង្ហើបឲ្យដឹងថា បុគ្គលិកមួយចំនួនរបស់លោកគឺជាមនុស្សដែលរៀនសូត្របានតិច ពួកគាត់មានតែកម្លាំង តែមិនមានចំណេះដឹងខ្ពង់ខ្ពស់ទេ។

ដើម្បីដឹកនាំ និងគ្រប់គ្រងបុគ្គលិកបែបនេះ ចាំបាច់ទាមទារឲ្យយើងសិក្សាស្វែងយល់ពីពួកគាត់ និងបុគ្គលិកលក្ខណៈរបស់ពួកគាត់ឲ្យបានច្បាស់ ពិសេស អ្នកដែលជាអ្នកដឹកនាំត្រូវការខ្លាំងបំផុតគឺភាពអំណត់ មិនពុំនោះទេ អ្នកមិនអាចទ្រាំទ្រនឹងពួកគាត់បានឡើយ។​

ជាមួយគ្នា ក្រៅពីស្វែងយល់ពីពួកគាត់ ស្គាល់ចិត្តថ្លើមគ្នាហើយ ដើម្បីឲ្យពួកគាត់ព្រមធ្វើការឲ្យអស់ពីពោះ អ្នកត្រូវចេះផ្តល់តម្លៃឲ្យពួកគាត់ លើកទឹកចិត្តពួកគាត់ បណ្តុះបណ្តាលពួកគាត់ និងដាក់គាត់ឲ្យចំទីតាំង មុខតំណែង និងសមត្ថភាពរបស់គាត់ ដែលជាការងារពួកគាត់ពេញចិត្តធ្វើផងដែរ។​ ភាពសំខាន់មួយទៀតគឺ ផ្តល់ក្តីសង្ឃឹមដល់ពួកគាត់ ដើម្បីឲ្យពួកគាត់មើលឃើញពីគុណតម្លៃនៃការងារដែលពួកគាត់កំពុងធ្វើ និងត្រូវព្យាយាមធ្វើ។​

សហគ្រិនវ័យជាង៣០ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា៖ “គ្មានអាជីវកម្មណាពិបាកគ្រប់គ្រងជាងគ្រប់គ្រងអាជីវកម្មរថយន្តឈ្នូលនោះទេ ព្រោះត្រូវប្រើមនុស្សដែលមិនសូវចេះអក្សរច្រើនគ្នា ហើយព្រឹកឡើងមិនទាន់ បាត់រថយន្ត បាត់ទាំងមនុស្ស។”

 

អត្ថបទដោយ៖ MENG SONGHUA

សហស្ថាបនិក ផ្សារខ្មែរ & ស្ថាបនិក Cam-in

 

LEAVE A REPLY

Please enter your comment!
Please enter your name here