Dunkin’ Donuts សម្រេចចិត្តលុបពាក្យដូណាត់វិញ ព្រោះចង់បង្កើនការប្រជែងជាមួយយីហោកាហ្វេល្បីៗ

0
575

ថ្មីៗនេះ Dunkin’ Donuts បានសម្រេចប្តូរឈ្មោះជាផ្លូវការហើយទៅជាយីហោ Dunkin’វិញ ដោយ​លុបពាក្យ” Donuts”ពីក្រោយចេញ ខណៈការកែប្រែនេះគេសន្និដ្ឋានថាយីហោហ្រ្វេនឆាយ​លំដាប់​កំពូលមួយនេះ​ទំនង​ជាចង់​កែប្រែស៊ីជម្រៅទៅលើអាជីវកម្មទាំងមូល​ទប់ទល់ទៅ​នឹងការប្រកួត​ប្រជែង​ជាមួយប្រ៊េនកាហ្វេល្បីៗដែលកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារ។

ការផ្លាស់ប្តូរឈ្មោះនេះនឹងចាប់ផ្តើមនៅក្នុងខែមករាដើមឆ្នាំក្រោយនេះហើយ តាមពិតទៅ​មិនមែនប្តូរ​ត្រឹមតែឈ្មោះឲ្យល្អមើលប៉ុណ្ណោះទេ យីហោអាហារFast Foodមួយនេះ មានយុទ្ធសាស្រ្ត​ចង់ប្រជែង​ជាមួយហ្រ្វេនឆាយកាហ្វេ ដែលកំពុងដឹកមុខគេដោយខិតខំកែប្រែមីនុយរបស់ខ្លួនឲ្យមានភេសជ្ជៈ​ច្រើន​ជាងដូណាត់រហូតដល់៦០ភាគរយ ខណៈដូណាត់ដែលជាអាហារប្រចាំត្រកូល​មានត្រឹម​តែ៤០​ភាគរយ​ប៉ុណ្ណោះ។

ការផ្លាស់ប្តូរឈ្មោះយីហោ និងមីនុយ​របស់លោក Dunkin នេះ លោកមានគោលបំណង​បំពេញ​តម្រូវការអតិថិជន ស្របពេលដែលការនិយមចូលចិត្ត និងបរិភោគមាន​ការប្រែប្រួលជាងមុនខ្លះ។ មែនទែនទៅ យីហោឈ្មោះខ្លីនេះ ពីមុនមកប្រើសម្រាប់សាខាបើកថ្មីៗរួចមកហើយ ទើបតែមុននេះបន្តិចទេ ទើប Dunkin’ ប្រកាសថា ប្រើឈ្មោះនៅដើមឆ្នាំក្រោយតែម្តងយកជាផ្លូវការតែម្តង ដោយសាខាដែលមានឈ្មោះយីហោចាស់ត្រូវកែតម្រូវចេញទាំងអស់។

គួរជម្រាបថា ភាគហ៊ុនរបស់យីហោហ្រ្វេនឆាយមាន​ទីតាំងជាង១០ម៉ឺនសាខា​នៅទូទាំងពិ​ភព​លោក​មួយនេះមានការកើនឡើងប្រមាណ១ភាគរយកាលពីថ្ងៃម្សិលមិញ និងកើនលើសឆ្នាំមុនរហូតដល់​៣៩​ភាគរយឯណោះ​៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here