ប្រព័ន្ធកសិកម្មថៃមួយ ដែលអាចធ្វើអោយអ្នករកស៊ីក្នុងវិស័យកសិកម្មអាចក្លាយជាសេដ្ឋីបាន

0
76457

ប្រព័ន្ធកសិកម្មដំណាំដូងនៅក្នុងប្រទេសថៃមួយបាននិងកំពុងធ្វើអោយកសិករថៃមួយចំនួន ក្លាយជាសេដ្ឋី ដោយសារតែប្រព័ន្ធមួយនេះបានផ្តល់អត្ថប្រយោជន៍ជាទ្វេរដងដល់សេដ្ឋកិច្ចគ្រួសារថៃ អោយទទួលបានទិន្នផលជាពហុប្រយោជន៍ សម្រាប់បង្កើនចំណូលថ្វេរដងដល់សេដ្ឋកិច្ចគ្រួសារ។

យុវជនម្នាក់ជាកូនអ្នកបាត់ដំបងដងស្ទឹងសង្កែរ បានធ្វើដំណើរទៅទស្សនាប្រព័ន្ធគម្រូដំណាំដូងនៅក្នុប្រទេសថៃដោយផ្ទាល់ គ្រោងយកប្រព័ន្ធមួយនេះមកអនុវត្តន៍ នៅប្រទេសកម្ពុជា ដែលគ្រោងនិងរៀបចំនៅលើទឹកដីខេត្តបាត់ដំបងផ្ទាល់តែម្តង។

យុវជន ជុន នេត្រា ម្ចាស់កសិដ្ឋាន បណ្តុះកូនឈើបាត់ដំបង មានប្រសាសន៏ប្រាប់ Business Cambodia លោកគ្រោងយកគម្រោងនេះមកអនុវត្តន៍នៅប្រទេសកម្ពុជា បន្ទាប់ពីរូបលោកបានទៅទស្សនាគម្រោងដាំដូងមួយនេះពីប្រទេសថៃ ហើយសង្កេតឃើញថាគម្រោងមួយនេះល្អបំផុតសម្រាប់ ស្ថានភាពកសិកម្មនៅកម្ពុជា ដែលអាចជួយអោយកសិករកម្ពុជាមានបាននាពេលអនាគត។

យុវជនរូបនេះបានបន្ថែមថា ប្រព័ន្ធមួយនេះមានបូកបញ្ជូលជាប្រព័ន្ធរវាងដំណាំដូង ជាមួយនិងប្រព័ន្ធចិញ្ជឹមត្រី ដែលប្រព័ន្ធមួយនេះនៅក្នុងប្រទេសថៃគេចំណាយប្រមាណជា ៥ ពាន់ដុល្លារក្នុងមួយហិចតា ដែលក្នុងនោះមានរៀបជាប្រព័ន្ធទំនប់សម្រាប់ដាំដុះដូង និងស្រះទឹកសម្រាប់ចិញ្ជឹមត្រី និង ប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំដូង ។

លោកបានបង្ហាញថា កសិករនៅប្រទេសថៃគេអាចរកចំណូលរាប់ពាន់ដុល្លារក្នុងមួយខែៗ ដែលចំណូលតាំងនោះ អាចមកពីលក់ផលិតផលដូង និងការលក់ផលិតផលត្រីទៅកាន់ទីផ្សារ ដែលដូងក្នុងមួយហិចតាប្រមាណជា ២០០ ដើម ដែលទិន្នន័យនេះលោកបានផ្ទាល់ពីកសិករនៅប្រទេសថៃផ្ទាល់តែម្តង។

សព្វថ្ងៃនេះកសិដ្ឋានរបស់លោកកំពុងតែផ្គត់ផ្គង់កូនដូងក្រអូបជូនអតិថិជនជាច្រើន នៅលើទឹកដីខេត្តបាត់ដំបង បន្ទាប់ពីផ្គត់ផ្គត់ពូជល្មើជោគជ័យអោយកសិករកម្ពុជា។ ចំពោះគម្រោងមួយនេះលោកគ្រោងនិងបង្កើត ដែលប្រើប្រាស់ពូជដូងក្រអូបដែលលោកកំពុងតែមាននាពេលបច្ចុប្បន្ន ហើយរៀបវាអោយទៅជាប្រព័ន្ធជីវៈចម្រុះដូចប្រទេសថៃ ហើយលោកជឿជាក់ថាកសិកកកម្ពុជានិង កាន់តែរីកចម្រើនបន្ទាប់ពីលោកបង្កើតប្រព័ន្ធមួយនេះជោគជ័យ។ បើលោកអ្នកចង់ទំនាក់ទំនងដាំកូនដូងក្រអូបសូមទំនាក់ទំនង 099479090.090479090.015479090៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

សៀវភៅចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ

សៀវភៅត្រៀមចេញរកស៊ីអោយចំគោលដៅ

ទំនាកទំនង៖ 017 300 844/ 096 61 54 252

LEAVE A REPLY

Please enter your comment!
Please enter your name here