ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ចូលរួមក្នុងសិក្ខាសាលារបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា

0
645

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមក្នុងសិក្ខាសាលាមួយ ដែលត្រូវបានរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលទើបតែចុះហត្ថលេខាលើភាពជាដៃគូជាមួយក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនឹងបំណងដ៏រឹងមាំក្នុងការជម្រុញការអភិវឌ្ឍលើការវិនិយោគនៅទូទាំងប្រទេសកម្ពុជា។

ជាមួយនឹងវត្តមានរបស់អ្នកជំនាញ និងវិនិយោគិនជាច្រើនរូប ដែលភាគច្រើនមកពីវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុ សិក្ខាសាលានេះ បានប្រព្រឹត្តិទៅដោយជោគជ័យនៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2018 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

លោក Lawrence Kook អភិបាលនៃ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ត្រូវបានអញ្ជើញជាវាគ្មិននៅក្នុងសិក្ខាសាលានេះ ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈវិស័យយ៉ាងទូលំទូលាយរបស់លោកលើការវិនិយោគទាំងក្នុងស្រុកនិងអន្តរជាតិ។ ជាមួយគ្នានេះដែរ លោក Lawrence បានបញ្ជាក់ពីការរីកលូតលាស់នៃការវិនិយោគនៅកម្ពុជាតាមរយៈការកត់សម្គាល់របស់លោក ហើយលោកបានបន្តដោយសង្កត់ធ្ងន់លើនិន្នាការ និងយុទ្ធសាស្រ្តវិនិយោគ ដែលត្រូវបានប្រើប្រាស់ដោយវិនិយោគិននៅជុំវិញពិភពលោក។

ដោយពិចារណាល្អិតល្អន់លើការគ្រប់គ្រងហានិភ័យ និងផលត្រឡប់លើការវិនិយោគ លោកបានជម្រុញឱ្យវិនិយោគិនទាំងអស់ធ្វើពិពិធកម្មលើផលិតផលវិនិយោគរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យ ការពារដើមទុនវិនិយោគ និងចៀសវាងការពឹងផ្អែកលើប្រភពចំណូលតែមួយ។ អ្វីទាំងអស់នេះ នឹងអនុញ្ញាតឱ្យវិនិយោគិនមានជម្រើសកាន់តែច្រើន និងវិនិយោគប្រកបដោយទំនុកចិត្ត។

លោក Lawrence បានថ្លែងអំណរគុណដល់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចំពោះការអញ្ជើញរូបលោកជាវាគ្មិន ក៏ដូចជាការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលផ្ដល់ឱ្យភាគីទាំងពីរនូវមធ្យោបាយក្នុងការរួមគ្នាលើកស្ទួយជាសាធារណៈនៃការអប់រំផ្នែកវិនិយោគនៅពាសពេញផ្ទៃប្រទេស។ ការរំពឹងទុកជាច្រើនលើកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងការបង្កើតវេទិកា សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលឲ្យបានញឹកញាប់បន្ថែមទៀត បានកើតមានឡើង។

ការចូលរួមរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នៅក្នុងសិក្ខាសាលានេះ បានបំពេញទាំងស្រុងនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអនុស្សរណៈយោគយល់គ្នា និងបានពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ហើយនេះគឺជាសញ្ញានៃការចាប់ផ្ដើមនៃអនាគតភ្លឺស្វាងរបស់វិស័យវិនិយោគទូទៅនៅកម្ពុជា។ ជាចុងបញ្ចប់លោក Lawrence អភិបាលនៃ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏បានគោរព​អញ្ចើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមសិក្ខាសាលានៅថ្ងៃទី ២៩​ កញ្ញា​​ ឆ្នាំ ២០១៨  ​នេះដើម្បីទទួលយក​ចំណេះដឹងបន្ថែម។

CDX Participates in CVEA’s Seminar

Cambodian Derivatives Exchange Co., Ltd. (“CDX”) has participated in a seminar held by Cambodian Valuers and Estate Agents Association (“CVEA”), CDX’s newly signed partner in response to a strong drive for spurring the nationwide investment development in Cambodia. Honored by the presence of many professionals and investors mainly from real estate and financial sectors, the seminar took place on September 25, 2018 at Cambodia-Korea Cooperation Center.

Mr. Lawrence Kook, Director of CDX, was invited to be a guest speaker at the seminar in order for him to share his extensive experience and perspectives on both local and international investment. During his speech, Mr. Lawrence emphasized the gradual expansion of investment in Cambodia as he noticed before proceeding with the highlights and trends of investment strategies employed by investors around the world. Taking risk management and returns on investment into consideration, he urged all investors to diversify their investment portfolio so that they could effectively mitigate risks while protecting their capitals and not reliant upon a single source for income. These will in turn enable investors to have more choices and invest with peace of mind.

Mr. Lawrence also thanked CVEA for inviting him to be the speaker as well as for the MOU signing, giving both parties the means to collaboratively kick-off forwarding the public enrichment of the investment education across Cambodia’s entire territory. Numerous expectations of cooperation between CDX and CVEA in providing more frequent access to erudite forums, seminars, and workshops arose.

CDX’s participation in the seminar unreservedly fulfilled its commitment to the MOU and surely strengthened the relation between both institutions, which indicates the dawn of the new, bright future of Cambodia’s investment sector in general. At the end of Lawrence’s speech, he also invited the participants who would like to seek more knowledge to join a seminar on 29 September, 2018.

 

LEAVE A REPLY

Please enter your comment!
Please enter your name here