បើអ្នកឆ្លើយចម្លើយមួយនេះ បង្ហាញថាកាលក់ក្នុងអាជីវកម្មរបស់អ្នកកំពុងតែយ៉ាប់ហើយ

0
3055

ហេតុអ្វីអតិថិជនទិញផលិតផលរបស់អ្នក? ជាសំនួរតែមួយគត់ដែលអាចវាស់ស្ទង់អំពីស្ថានភាពលក់របស់អាជីវកម្មមួយបានថា ការលក់នោះរឹងមាំឬទេ មានយុទ្ធសាស្រ្តល្អប៉ុណ្ណា ហើយតើការលក់នោះអាចបន្តដំណើរចិញ្ចឹមអាជីវកម្មមួយបានដែរឬទេ។

អ្នកលក់ភាគច្រើននៅកម្ពុជាអាចឆ្លើយនិងសំនួរមួយនេះបានតែមួយចំណុចប៉ុណ្ណោះ ដែលជាចំណុចផុយស្រួយបំផុតសម្រាប់់អាជីវកម្មនានា ដែលគួរតែស្វែងរកអ្វីដែលថ្មីជាងចម្លើយមួយនេះ។

ហេតុអ្វីអតិថិជនទិញផលិតផលរបស់អ្នក? ចម្លើយគឺ៖ គេទិញព្រោះតែគេស្គាល់តគ្នា…តែគេចង់ញាំគេមកទិញហើយ..នេះជាចម្លើយមួយដែលយើងតែងតែលឺពីអ្នកលក់នៅកម្ពុជាស្ទើតែ ៨០% ដែលយើងធ្លាប់ជួបកន្លងមក។ ចម្លើយមួយនេះបានបង្ហាញពីចំណុចផុយស្រួយមួយក្នុងការលក់ដែលអាចឈានទៅរកការលក់មិនដាច់នៅថ្ងៃណាមួយមិនខានឡើយ។

ការលក់ដ៏រឹងមាំមួយយមានចំណុចពិសេស ៣ យ៉ាង គឺអាជីវកម្មស៊ីអារម្មណ៏ ផលិតផលទាក់ទាញ និង ផ្សព្វផ្សាយមានប្រសិទ្ធភាព ដែលចំណុចខ្លាំងទាំងនេះយីហោល្បីៗ មួយចំនួនកំពុងតែកាន់ភ្ជាប់ចំណុចទាំង ៣ នេះនៅក្នុងអាជីវកម្មសម័យថ្មីដើម្បីទាក់ទាញអតិថិជនបានកាន់តែច្រើន។

សំនួរមួយសួរថា បើអ្នកលក់ភាគច្រើនចាំអោយតែគេស្គាល់ ដោយមិនមានធ្វើប្រតិបត្តិការណ៍ទីផ្សារសោះ អាជីវកម្មរបស់អ្នកនិងជួបគ្រោះហើយ ព្រោះយុគសម័យឌីជីថល ជាសម័យនៃការប្រកួតប្រជែង សម័យនៃយុទ្ធសាស្រ្តលក់ ដូចនេះអ្នកលក់ដែលកំពុងតែដេកចាំភ្ញៀវទាំងឡាយ គួរតែផ្លាស់ប្តូរទម្លាប់នេះចោល ហើយឈប់ឆ្លើយចម្លើយតែមួយនេះទៀត។

ឆ្លើយចម្លើយទាំង ៣ ខាងលើអោយចេញការលក់ក្នុងអាជីវកម្មរបស់អ្នកនិងបង្កើនការលក់ បានច្រើនជាងមុន ហើយអាជីវកម្មក៏ឈរជើងនៅលើទីផ្សារបានយូរអង្វែងដែរ។ ការបត់បែនទាន់ពេលវេលា ជាមួយនិន្នាការទីផ្សារអ្នកលក់ទាំងឡាយនៅតែមានឱកាសកសាងអាជីវកម្មអោយកាន់តែរីកចម្រើន៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

សៀវភៅចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ សៀវភៅត្រៀមចេញរកស៊ីអោយចំគោលដៅ

017 300 844/ 096 61 54 262

LEAVE A REPLY

Please enter your comment!
Please enter your name here