មកដឹងមូលហេតុដែល Instagram ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ Facebook

0
1144

នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១០ បណ្ដាញសង្គមថ្មីមួយរបស់លោក Kevin Systrom និងលោក Mike Krieger បានផ្ដួចផ្ដើមគំនិតគ្នាបង្កើត Instagram ឡើងដើម្បីសាកល្បង ចូលក្នុងទីផ្សារបច្ចេកវិទ្យា ខណៈដែលមនុស្សភាគច្រើនកំពុងវីវក់ជាមួយ Facebook ។

មុនការបង្កើត Instagram មានរឿងជាច្រើនដែលអ្នកមិនបានដឹងទាល់តែសោះ ថា លោក Kevin Systrom ធ្លាប់ជាអ្នកធ្វើការឲ្យក្រុមហ៊ុន Facebook ដែលមានតួនាទីអ្នកអភិវឌ្ឍន៍កម្មវិធីឲ្យក្រុមហ៊ុនលោក Mark Zuckerberg រួចមកហើយ ។

បន្ទាប់ពីបម្រើការងារឲ្យក្រុមហ៊ុននោះអស់មួយរយៈពេលមក លោកក៏នឹកឃើញគំនិតមួយ ចង់សរសេរកម្មវិធីមួយឲ្យមានភាពស្រដៀងគ្នាទៅនឹង Facebook ដែរ តែមិនមានមុខងារច្រើនដូចជា Facebook ទេ ហើយក៏ទទួលបានការអនុញ្ញាតពីក្រុមហ៊ុនលោកកំពុងធ្វើការផ្ទាល់ទៀតនោះ Kevin Systrom ក៏សម្រេចចិត្តរត់ចេញពី Facebook ហើយមកចាប់ដៃជាមួយ Mike Krieger ដែលមានជំនាញអភិវឌ្ឍន៍កម្មវិធីដូចគ្នា ដើម្បីសរសេរកម្មវិធីនេះឲ្យចេញជារូបរាងឡើង ។

ទោះបីទទួលបានការអនុញ្ញាតពីក្រុមហ៊ុនចាស់ក៏ដោយ ក្នុងការបង្កើតកម្មវិធីដែលមានភាពស្រដៀងគ្នា តែអ្វីដែលសំខាន់នោះ គឺវាត្រូវបានគ្រប់គ្រងដោយ ក្រុមហ៊ុន Facebook ដដែល ព្រោះកម្មវិធីនេះគឺមានតំណរភ្ជាប់លីងជាមួយ Facebook ស្រាប់ ។

សម្រាប់កម្មវិធីនេះនៅពេលដែលយើងដោនឡូតរួច វាមិនទាមទារឲ្យយើងបង្កើត គណនីដូចជា Facebook ទេ វាត្រូវការតែឈ្មោះ នឹង ចុចតំណរភ្ជាប់ជាមួយ Facebook ទៅរួចស្រាច់ហើយ ។

បកមកក្រោយវិញដែរ យើងមិនអាចនិយាយបានទេថា កម្មវិធី Instagram ជាបុត្រសម្ព័ន្ធរបស់ Facebook នោះ ព្រោះមិនទាន់មានសាក្សីណាមួយអាចអះអាងបានទេ តែយើងអាចដឹងបានថា សព្វថ្ងៃនេះ Instagram ត្រូវបានគ្រប់គ្រងដោយ Facebook ទាំងផ្នែកព័ត៌មាន និង ការអភិឌ្ឍន៍កម្មវិធីមួយចំនួនទៀត ដែលត្រូវឆ្លងកាត់ Facebook ច្រើនដើម្បីកំណែទម្រង់ថ្មីនោះ ។

មកដល់ពេលបច្ចុប្បន្ន Instagram បានចរាចរស្ទើពាក់កណ្ដាលពិភពលោកទៅហើយ ជាពិសេសក៏ទទួលបានអ្នកចុះឈ្មោះប្រើប្រាស់ប្រាស់ខ្ទង់ ៨០០ លាននាក់ទៀតដែរ ។

អត្ថបទដោយ ៖ ឆាំ មករា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here