បណ្ដាញសង្គមអ៊ីនធើណែត ៣ កំពុងជ្រៀតចូលទីផ្សារបច្ចេកវិទ្យា ដេញជើង Facecbook

0
2331

បើយើងសង្កេតមើលពីនិន្នាការបច្ចុប្បន្នមានបណ្ដាញសង្គមច្រើនណាស់ដែលកំពុងឈានជើងចូលក្នុងទីផ្សារប្រកួតប្រជែងមួយនេះ ដែលធ្វើឲ្យសមាជិកកើតជំនាន់មុនពិបាកទប់ទាល់ជាមួយរបកគំហើញថ្មីនេះខ្លាំងដែរ ។

ហើយពេលនេះយើងនឹងលើកយកបណ្ដាញសង្គម ៣ ដែលជ្រៀតចូលទីផ្សារបច្ចេកវិទ្យា ហើយត្រៀមពង្រីកខ្លួនទៅលើពិភពលោក ទៀតផង ។

១. Twitter  ៖ ដែលមានសញ្ញាសម្គាល់រូបចាបនេះ វាកំពុងបោះជំហានខ្លាំងខ្លាបំផុតសម្រាប់ទីផ្សារអ៊ីនធើណែតនៅបរទេស ដែលមានអ្នកចូលលេងមិនក្រោម ៣៣៥ លាននាក់ទេ បើយើងគិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០១៨ នេះ ។

ជាពិសេស Twitter គេច្រើនឃើញមនុស្សល្បីៗដូចជាមហាសេដ្ឋីភាគច្រើនចូលចិត្តប្រើប្រាស់ Twitter នេះ ដើម្បីទំនាក់ទំនង ជាមួយការបង្ហោះព័ត៌មានផ្ទាល់ខ្លួនបានដូចជា Facebook ផងដែរ ។

២. Line ៖ បណ្ដាញទំនាក់ទំនង line ក៏មានប្រជាប្រិយភាពមិនធម្មតាដែរ ខណៈដែលបណ្ដាប្រទេសល្បីៗមួយចំនួនដូចជា កូរ៉េ ថៃ ដែលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើននោះ ។

មិនត្រឹមតែប៉ុណ្ណោះ line ក៏ជាបណ្ដាញសង្គមដែលមានអ្នកប្រើប្រាស់ច្រើនផងដែរ ជាមួយមុខងារស្រដៀងគ្នាទៅនឹង Facebook ដូចគ្នា ជាពិសេសវាមានលក្ខណៈប្រើប្រាស់ងាយជាងបណ្ដាញសង្គមជាច្រើនទៀត ដែលមានរូបរាងនៃការផលិតដូចគ្នានេះ ។

សព្វថ្ងៃវាក៏មានអ្នកប្រើប្រាស់ប្រចាំខែខ្ទង់ ២១៧ លាននាក់ដែរ ហើយមានអ្នកចុះឈ្មោះនៅទូទាំងពិភពលោកប្រមាណ ៥៦០ លាននាក់ដែរ ។

៣. Instagram

សម្រាប់មួយនេះវិញវាស្ថិតនៅក្រោមការគ្រប់គ្រង់របស់ Facebook តែយើងមិនអាចនិយាយបានថា វាជាបុត្រសម្ព័ន្ធ របស់ Facebook នោះទេ ។

រឿងហេតុព្រោះ ​សហស្ថាបនិករបស់ Instagram ធ្លាប់ជាអ្នកអភិវឌ្ឍន៍កម្មវិធីឲ្យក្រុមហ៊ុន Facebook ក្រោមការគ្រប់គ្រងរបស់ លោក Mark តែក្រោយមកសហស្ថាបនិក Instagram លោក Kevin Systrom ក៏បានរត់មកបង្កើត កម្មវិធីនេះដោយខ្លួនឯង ព្រោះមើលឃើញពីតម្រូវការរបស់មនុស្សលោក នៅពេលខាងមុខ ដែលមិនចូលចិត្តប្រើរបស់ដដែលៗនោះ ។

គិតត្រឹមឆ្នាំនេះ Instagram មានអ្នកចុះឈ្មោះជាសមាជិក ៨០០ លាននាក់ហើយ នៅទូទាំងពិភពលោក ជាមួយមុខងារ កំណែទម្រង់ថ្មីៗ ជាប្រចាំផងដែរ ។

គួរជម្រាបផងដែរថា បណ្ដាញសង្គមអ៊ីនធើណែតទាំង ៣ ខាងលើនេះ គឺមានអ្នកប្រើប្រាស់នៅកម្ពុជាយើងមិនធម្មតាដែរ ជាពិសេសគឺ Instagram តែម្ដង ព្រោះតាមការសង្កេតឃើញ ប៉ុន្មានខែចុងក្រោយនេះមានអ្នកសម្រុកទៅប្រើប្រាស់វាច្រើន ជាពិសេសគឺអ្នកដែលឈ្មោះបោះសម្លេងនៅកម្ពុជា ៕

អត្ថបទដោយ ៖ ឆាំ មករា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here