ការងារដែលនិស្សិតគួរចាប់ផ្តើមធ្វើនៅក្នុងអំឡុងពេលដែលអ្នកសិក្សា

0
1337

ការជ្រើសរើសការងារវាសំខាន់ណាស់សំរាប់អ្នកសិក្សា ពីព្រោះថាការងារ អាចជួយអោយអ្នកមានថវិកាដើម្បីផ្គត់ផ្គង់ដល់ជីវភាពនិងការសិក្សាបានមួយចំណែកផងដែរ។ ក៏ប៉ុន្តែការជ្រើសរើសយកការងារមកធ្វើនៅអំឡុងពេលដែលអ្នកកំពុងសិក្សានោះ អ្នកគួរតែស្វែងរកការងារណាដែលទាក់ទងទៅនិងការសិក្សាររបស់អ្នកដើម្បីជាបទពិសោធន៍និងជាទុនសម្រាប់ពេលអនាគត។

ខាងក្រោមនេះ គឺជាការងារចំនួន៣ ដែលសិស្ស និងនិស្សិតគួរធ្វើនៅក្នុងអំឡុងពេលសិក្សា

.ការងារដែលត្រូវនិងជំនាញដែលអ្នកកំពុងសិក្សា

ការជ្រើសរើសការងារដែលទាក់ទងនិងជំនាញដែលអ្នកកំពុងសិក្សា វាពិតជាសំខាន់ណាស់សម្រាប់អ្នក  ព្រោះការងារនេះជួយអោយអ្នករីកចំរើនទាំងបទពិសោធន៍ការងារ និងការសិក្សាររបស់អ្នកកាន់តែពូកែថែមទៀតផង។ ឧទាហរណ៍បើអ្នកកំពុងសិក្សាផ្នែក វិស្វករ អ្នកគួរស្វែងរកការងារដែលទាក់ទងនិងជំនាញមានដូចជា អ្នកឌីស្សាញ អ្នកគូរផ្លង់ជាដើម ហើយអ្នកអាចទទួលបាន ការរៀនសូត្រ ជំនាញ និងបទពិសោធន៍ពី របៀបធ្វើការបានយ៉ាងច្រើនទុកជាទុនសម្រាប់បន្តការងារនៅពេលដែលអ្នករៀនចប់ផងដែរ ។

.ការងារដែលទាក់ទងនិងការអប់រំ

ចំពោះការងារដែលទាក់ទងទៅនិងការអប់រំគឺជាការងារមួយដែលជួយអោយអ្នកមានចំណេះដឹងយ៉ាងច្រើនទាក់ទងទៅនិងការងារនេះ។ ការងារដែលទាក់ទងទៅនិងការអប់រំនៅតាម សាលារៀន អង្គការ ឬនៅគ្រឹះស្ថានអប់រំនានា អ្នកមិនត្រឹមតែទទួលបានប្រាក់ខែដើម្បីផ្គត់ផ្គង់ការរៀនសូត្រតែមួយមុខទេ។ ក៏ប៉ុន្តែការងារមួយនេះ និងអាចជួយអោយអ្នកពង្រីកនៅជំនាញ និងចំណេះដឹងផ្នែកភាសាបរទេស ផ្សេងៗ និងផ្នែកសីលធម៌បានយ៉ាងល្អថែមទៀត។

.ការងារដែលទាក់ទងនិងមុខជំនួញ

ការងារដែលទាក់ទងនិងមុខជំនួញវាពិតជាសំខាន់ខ្លាំងណាស់ ព្រោះអាចជួយពង្រីកចំណេះដឹងរបស់អ្នកទាក់ទងអំពី របៀបនៃការធ្វើអាជីវកម្ម និងរៀនសូត្រអំពីរបៀបធ្វើមុខជំនួញ និងរបៀបរកស៊ី ការបើកអាជីវកម្ម របៀបចាប់ផ្តើមអាជីវកម្ម ការគ្រប់គ្រងអាជីវកម្ម ដើម្បីជាទុនមួយដ៏សំខាន់សម្រាប់អោយអ្នក ​មានបទពិសោធន៍ និងមានចំណេះនិងជំនាញដែលអាចជួយអោយអ្នក មានសមត្ថភាពអាចចេញប្រកបអាជីវកម្មដោយខ្លួនអ្នកបាននៅពេលអនាគត ៕

អត្ថបទដោយ៖ នេន សុធា

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here