តោះ!!! មកដឹងពីប្រភពចំណូលពីផលិតផលនាំចេញធំៗទាំង១០របស់ឡាវ

0
2449

(ឡាវ)៖ ក្នុងរយៈពេលជាង១ទសវត្សរិ៍ចុងក្រោយនេះ សេដ្ឋកិច្ចឡាវមានការអភិវឌ្ឍន៍ឈានឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ រក្សាបាននូវកំណើនសេដ្ឋកិច្ច៧,៨ភាគរយថេរជារៀងរាល់ឆ្នាំ កាត់បន្ថយភាពក្រីក្រប្រជាជនបានមួយភាគធំ ចំណែកឯប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនគិតជាមធ្យមក៏បានកើនដល់ ២,៣៣៧ដុល្លារអាមេរិកក្នុងមួយនាក់ផងដែរកាលពីឆ្នាំ២០១៧។

ប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្ម វារីអគ្គិសនី រ៉ែ និងការនាំចេញឈើមួយនេះ កំពុងប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនបន្ថែមលើវិស័យរោងចក្រ ឧស្សាហកម្ម កសិកម្មទំនើប និងវិនិយោគ ស្របពេលដែលវិស័យសំខាន់ៗទាំងនេះ កំពុងមានដំណើរការទៅមុខយឺតៗ ខណៈវិស័យទេសចរណ៍ក៏ធ្លាក់ចុះខ្លាំងណាស់ដែរក្នុងរយៈពេលប៉ុន្តែឆ្នាំចុងក្រោយនេះ។

ផលិតផលនាំចេញធំៗរបស់ឡាវទាំងអស់សរុបមាន១០មុខសំខាន់ៗ ដែលទាញប្រភពចំណូលចូលជាតិរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ផលិតផលនាំចេញកាលពីឆ្នាំ២០១៧ ទាំង១០មុខនោះរួមមាន៖

១. ប្រេងឆៅ និងប្រេងឥន្ធនៈ ១.២ពាន់លានដុល្លារអាមេរិក (២៥.១%)

២. ម៉ាស៊ីនអគ្គិសនី និងឧបករណ៍ប្រើប្រាស់ផ្សេងៗ ៥៨៨.៣លានដុល្លារអាមេរិក (១២.៦%)

៣. រ៉ែធ្យូងថ្ម ៥៥៣លានដុល្លារអាមេរិក (១១.៩%)

៤. ទង់ដែង ៤០៤លានដុល្លារអាមេរិក (៨.៧%)

៥. ឈើ ២៧២.៥លានដុល្លារអាមេរិក (៥.៨%)

៦. កៅស៊ូ ១៩៨.៤លានដុល្លារអាមេរិក (៤.៣%)

៧. ក្រណាត់ និងសម្លៀកបំពាក់ ១៥៥.២លានដុល្លារអាមេរិក (៣.៣%)

៨. រ៉ែមាស ត្បូង និងលោហៈមានតម្លៃ ១២៧.៩លានដុល្លារអាមេរិក (២.៧%)

៩. បន្លែ ១១២.៥លានដុល្លារអាមេរិក (២.៤%)

១០. គ្រាប់ធញ្ញជាតិផ្សេងៗ ៨៨.៧លានដុល្លារអាមេរិក (១.៩%)

 

អត្ថបទដោយ៖ Jimmy

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here