ឯកឧត្តមស៊ុន ចាន់ថុល៖ប្រាក់ក្នុងហោប៉ៅ៥០$ និងលាងចាននៅហាងពេលយប់ស្រុកគេ ដើម្បីសម្រេចក្តីសុបិន

0
1859

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពក្នុងការកំណែទម្រង់ប្រព័ន្ធដឹកជញ្ជូនកម្ពុជានោះ មានអតីតកាលធ្លាប់ឆ្លង់កាត់ជីវិតលំបាកមិនស្ទើរនោះទេ ដោយចាក់ចេញពីប្រទេសកម្ពុជានៅសម័យសង្គ្រាមស៊ីវិល ទៅកាន់ទឹកដីប្រទេសទី២ ដោយមានតែលុយ៥០ដុល្លារ មិនមានចំណេះដឹងភាសាអង់គ្លេស តែលោកបានតស៊ូយ៉ាងលំបាករហូតបានបញ្ចប់ការសិក្សាមហាវិទ្យាល័យដ៏ល្បីញនៅសហរដ្ឋអាមេរិក។

ជាជនភៀសខ្លួននៅសម័យសង្គ្រាមបានទៅកាន់ប្រទេសអភិវឌ្ឍន៍ស៊ីវីល័យ ឯកឧត្តម មានលុយត្រឹមតែ ៥០ដុល្លារ និងមិនមានមូលដ្ឋានភាសាអង់គ្លេសនោះ បានចំណាយពេលធ្វើការងារនៅភោជនីយដ្ឋាននៅពេលយប់ជាអ្នកលាងចានឲ្យគេ ដើម្បីយកប្រាក់សម្រាប់ចំណាយលើការសិក្សា និងទ្រទ្រង់ជីវភាព ដើម្បីសម្រេចនូវក្តីសុបិនបន្តការសិក្សានៅមហាវិទ្យាល័យ។

ឱកាសជោគជ័យនៅតែមានចំពោះឯកឧត្តម ដោយសារការតស៊ូព្យាយាម និងចំណាយពេលជាច្រើនឆ្នាំឯកឧត្តមក៏បានជាប់អាហរូបករណ៍សិក្សានៅថ្នាក់មហាវិទ្យាល័យ និងបានទទួលសញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យដ៏ល្បីរបស់អាមេរិក គឺមានសាលា Harvard និង Wharton។ បន្ទាប់ពីបញ្ចប់ការសិក្សាលោកបានប្រឡូកក្នុងការងារវិស័យឯកជនក្នុងក្រុមហ៊ុនអន្តរជាតិធំៗមួយចំនួន រហូតដល់សម័យខ្មែរក្រហម​ត្រូវបានផ្តួលរលំ ទើបលោកបានវិលត្រឡប់មកបាតុប្រទេសវិញ តាមរយៈសំណើររបស់សម្តេចនាយករដ្ឋមន្ត្រី ត្រូវការអ្នកមានសមត្ថភាពគ្រប់វិស័យដើម្បីចូលរួមកសាងប្រទេសឡើងវិញ។

ការវិលត្រឡប់មកប្រទេសកម្ពុជា ដោយឯកឧត្តមជាមនុស្សមានសមត្ថភាពបានកាន់តំណែងជាន់ខ្ពស់ជាច្រើន ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងសេដ្ឋកិច្ច ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ មិនតែប៉ុណ្ណោះដោយឯកឧត្តមមានស្នាដៃក្នុងការងារក៏បានទទួលភារកិច្ច ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១៣ និងបានប្តូរទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារការ និងដឹកជញ្ជូនកម្ពុជា ហើយបានអភិវឌ្ឍន៍វិស័យនេះឲ្យមានការរីកចម្រើនទៅមុខដូចសព្វថ្ងៃនេះ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here