ម្ចាស់អាជីវកម្មម្ហូបអាហារគួរគិតគូលើអ្វីខ្លះ ដើម្បីបង្កើនការលក់ក្នុងរដូវភ្លៀងធ្លាក់?

0
915

មិនមែនឲ្យតែខែភ្លៀងលក់មិនដាច់ រកស៊ីអ្វីក៏មិនកើតនោះទេ ពីព្រោះថាមនុស្សនៅតែត្រូវការញាំ​ដោយជៀសមិនរួច គ្រាន់តែថា ពេលខ្លះក៏ត្រូវបង្ខំចិត្តកាត់បន្ថយញាំក្រៅខ្លះ ដោយសារតែអាកាសធាតុ​មិនសូវជាអំណោយផល ស្ទះផ្លូវ ឬក៏លិចផ្លូវពិបាកធ្វើដំណើរជាដើម ទើបសុខចិត្តញាំអាហារនៅផ្ទះ ឬរកអ្វីដែលងាយៗជាងនៅក្រៅផ្ទះ។

ម្លោះហើយ ដើម្បីជួយបន្ថែមដល់អ្វីដែលយីហោរបស់អ្នកមានស្រាប់សម្រាប់ផ្តល់ជូនដល់អតិថិជន ដើម្បីបង្កើនការលក់​ឲ្យបានកាន់តែច្រើនថែមទៀតក្នុងរដូវជោគជាំទៅដោយភ្លៀងធ្លាក់នោះ Business Cambodia សុមលើក​ឡើង​នូវប៉ុន្មានចំណុចងាយៗ ដែលអ្នកអាចសាកល្បងបានដូចខាងក្រោមនេះ៖

១.ប្រូម៉ូសិន

ប្រូម៉ូសិនខែភ្លៀង ទំនងជាអាចទាក់ចិត្តអតិថិជនបានខ្លះ ពិសេសអ្នកទិញប្រចាំរបស់ហាងអ្នកនោះឯង ក៏ដូចជាការបង្កើនការលក់បានមួយកម្រិតលើសមុន ខណៈស្ទើរគ្រប់ផលិតផលទៅហើយដែល​តែង​តែព្យាយាមតាមការប្រូម៉ូសិនជាច្រើនដើម្បីបង្កើនការចាប់អារម្មណ៍របស់មហាជនមកលើផលិតផលរបស់ខ្លួននារដូវភ្លៀង ឬចុងឆ្នាំជាដើម។

២.បង្កើនការផ្សព្វផ្សាយនៅលើអនឡាញ

គ្មានវិធីណាល្អជាងវិធីទីពីរនេះទេនៅពេលដែលអតិថិជនរបស់អ្នកចូលចិត្តនៅផ្ទះជាងចេញក្រៅនោះ ពួកគាត់នឹងមានពេលអនឡាញច្រើនជាងពេលធម្មតា ម្លោះហើយនេះជាពេលដែលសមគួរបំផុត​សម្រាប់ការចាយលុយប្រូម៉ូតយីហោលើអនឡាញ និងណែនាំមុខម្ហូបថ្មី ដល់អតិថិជនរបស់​អ្នកក្នុងរដូវភ្លៀងនេះ។

៣. សេវាដឹកជញ្ជូនកាន់តែពិសេស

ដូចនិយាយមុននេះមកហើយ ក្នុងរដូវភ្លៀងការធ្វើដំណើរចេញក្រៅ​នឹងត្រូវធ្វើការកាត់​បន្ថយដោយ​ស្វ័យប្រវត្តិ ម្លោះហើយការដឹកជញ្ជូនឲ្យដល់មុខផ្ទះរបស់អតិថិជនអ្នក នឹងធ្វើឲ្យពួកគាត់​សប្បាយចិត្ត​នឹងទិញ និងរឹតតែគាំទ្រយីហោរបស់អ្នកមិនងាយលែងដៃឡើយ៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here