ទម្លាប់ខ្វះមិនបាន ៥យ៉ាងដែលកំពូលមហាសេដ្ឋីលេខ១ Jeff Bezos យកចិត្តទុកដាក់ខ្លាំងបំផុត

0
2493

លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon  ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញពាសពេញពិភពលោក និងជាក្រុមហ៊ុនមានតម្លៃថ្លៃជាគេផងដែរ។ បច្ចុបន្នមហាសេដ្ឋីរូបនេះ មានទ្រពប្រមាណជាង ១៦៣ពាន់លានដុល្លារ។ មហាសេដ្ឋី​រូបនេះ​ មានការតាំងចិត្ត ស្របជាមួយមហិច្ចតារបស់ខ្លួន ទើបអាចកសាងក្រុមហ៊ុនដ៏ធំបំផុតលើលោក ពីវេបសាយ​លក់សៀវភៅ​ដ៏តូចល្អិតមួយតែប៉ុណ្ណោះ។

ថ្ងៃនេះ Business Cambodia សូមលើកយកអាថ៌កំបាំងទាំង ៥យ៉ាង ដែលសហគ្រិនអាមេរិក​ដ៏ជោគ​ជ័យរូបនេះ ប្រើដើម្បីបង្កើត​​អាជីវកម្មជោគជ័យតម្លៃប្រមាណ ១ពាន់ពាន់លានដុល្លារ និងក្លាយជាមនុស្សមានឥទ្ធិពលម្នាក់ផ្លាស់ប្តូរទម្លាប់រស់នៅរបស់មនុស្សនៅលើពិភពលោក។

១. យកចិត្តទុកដាក់ចំពោះអតិថិជន

លោក Jeff Bezos បាននិយាយថា ប្រសិនបើអ្នកចង់ឱ្យអាជីវកម្មអ្នកដំណើរការបានយូរ អ្នកត្រូវតែថែរក្សាអតិថិជនរបស់អ្នកឱ្យបានល្អបំផុត។ មហាសេដ្ឋីរូបនេះ បានពន្យល់ថា នៅពេលដែលអ្នកថែអតិថិជនបានល្អ នោះអតិថិជននឹងថែរក្សាក្រុមហ៊ុនរបស់អ្នកវិញ។  ជាក់ស្តែង ក្រុមហ៊ុន Amazon  មិនដែលខ្វល់ពីការវិនិយោគដើម្បីតែចំណេញភ្លាមៗនោះទេ។

២. ការច្នៃប្រឌិត

ក្រុមហ៊ុនតម្លៃរាប់ពាន់លានដុល្លារមួយនេះ តែងតែផ្តោតសំខាន់បំផុតទៅលើការច្នៃប្រឌិតនៅអ្វីដែលថ្មីប្លែកជានិច្ច សម្រាប់សម្រួលដល់ការលំបាករបស់មនុស្ស ជាពិសេសទម្លាប់ចាស់បុរាណដែលមនុស្សតែងតែប្រើជាប្រចាំថ្ងៃ ដោយជំនួសមកវិញនៅបច្ចេកវិទ្យាទំនើបៗ និងងាយស្រួលប្រើថែមទៀតផង។

៣. ជ្រើសរើសបុគ្គលិកដោយយកចិត្តទុកដាក់បំផុត

ស្ថាបនិកវ័យ ៥៤ឆ្នាំរូបនេះ បានដាក់គោលការណ៍ក្នុងក្រុមហ៊ុនរបស់ខ្លួនថា ការជ្រើសរើសបុគ្គលិកគឺជាធាតុសំខាន់បំផុតដើម្បីឱ្យក្រុមហ៊ុនមានការរីកចម្រើន ដោយរាល់ការជ្រើសរើសបុគ្គលិកចូលធ្វើការថ្មីម្តងៗក្រុមហ៊ុននេះ តែងតែស្វែងរកបុគ្គលិកណាដែលមានសមត្ថភាពខ្ពស់ ជាពិសេសការច្នៃប្រឌិតរបស់បុគ្គលិក ដែលឱ្យប្រាកដថាបុគ្គលិកដែលចូលថ្មីនោះ នឹងជំរុញបេសកម្មរបស់ក្រុមហ៊ុនដំណើរការបានយ៉ាងល្អ។

៤. ការចំណាយប្រាក់ដ៏ត្រឹមត្រូវ

ទោះបីជាមហាសេដ្ឋីរូបនេះ មានទ្រព្យច្រើនយ៉ាងណាក៏ដោយ ការកាត់បន្ថយការចំណាយនៅតែជាធាតុផ្សំដ៏សំខាន់នៃវប្បធម៌របស់ក្រុមហ៊ុន Amazon ។ ក្រុមហ៊ុននេះ តែងតែកាត់បន្ថយនៅការចំណាយណាដែលមិនចាំបាច់ចោលជានិច្ច  ហើយរាល់ការចំណាយរបស់ក្រុមហ៊ុនម្តង់ៗ តែងតែរកនៅផលចំណេញមកវិញ។

៥. ក្រមសីលនៅកន្លែងធ្វើការ

ស្ថាបនិកក្រុមហ៊ុន Amazonរូបនេះ មានទម្លាប់ធ្វើការងារម៉ត់ចត់ មឹងម៉ាត់ តែមិនឬកពារចំពោះក្រុមការងារឡើយ។ គាត់តែងបង្កើនភាពស្និតស្នាលជាមួយមនុស្សជុំវិញខ្លួន ជាពិសេសបុគ្គលិករបស់ Amazon ផ្ទាល់តែម្តង។ គាត់មានទម្លាប់ក្រោកពីព្រលឹម ទៀងពេលដោយមិនចាំបាច់ដាក់នាឡិការរោទិ៍ ហើយគាត់តែងតែអានសារព័ត៌មានជារៀងរាល់ថ្ងៃ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here