គន្លឹះមេរៀនលុយកាក់ល្អបំផុត អ្នកគួររៀនពីអ្នកជំនាញហិរញ្ញវត្ថុអាមេរិកដើម្បីអភិវឌ្ឍនហិរញ្ញវត្ថុក្នុងគ្រួសារ

0
17197

លោក Dave Ramsey គឺជាអ្នកជំនួញ អ្នកកាន់ស្ថានីយ៍ វិទ្យុ ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីរបស់អាមេរិក ហើយមិនតែប៉ុណ្ណោះក៏ជាសេដ្ឋីអ្នកនិពន្ធដ៏ល្បីមួយរូបផងដែរនៅអាមេរិក។ ចំពោះសៀវភៅហិរញ្ញវត្ថុដមួយក្បាលដែល លោកបាននិពន្ធហើយលក់ដាច់បំផុតមានឈ្មោះថា Total Money Makeover ដែលសៀវភៅនេះអាចជួយបណ្ដុះគំនិតមនុស្សជាច្រើនឲ្យចេះគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានសេរីភាពហិរញ្ញវត្ថុ។

ចំណុចខាងក្រោមនេះ គឺគន្លឹះមេរៀនបិរញ្ញវត្ថុ សំខាន់ៗមួយចំនួនដែល លោក Dave Ramsey បានធ្វើការចែករំលែកទៅដល់មនុស្សទូទៅឲ្យមានការយល់ដឹងនិងទុកដាក់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ៖

១. បង្កើតផែនការហិរញ្ញវត្ថុ

មានមនុស្សមួយចំនួន មិនបានរៀបចំផែនការ ហិរញ្ញវត្ថុរបស់ខ្លួននោះទេ ដែលជាហេតុធ្វើឲ្យពួកគេ ចាយលុយខ្ជៈខ្ជាយព្រោះមិនបានរៀបចំផែនការមួយជាក់លាក់។ ដើម្បីឲ្យសម្រេចបាននូវទិសដៅហិរញ្ញវត្ថុមួយ លោកអ្នកត្រូវតែរៀបចំផែនការមួយ ថាតើលោកអ្នកបានចង់អ្វី ចង់សម្រេចអ្វីនថ្ងៃអនាគត។ ឧទាហរណ៍ថា លោកអ្នកចង់ទិញផ្ទះតម្លៃ ៣ម៉ឹនដុល្លារនាពេលអនាគត ដូច្នេះលោកអ្នកត្រូវរៀបចំទុកដាក់ហិរញ្ញវត្ថុដូចជាព្យាយាមសន្សំពីពេលឥឡូវនេះ ដើម្បីមានលុយទិញផ្ទះបាន។

២. ស្វែងរកម្លាំងជំរុញដើម្បីផ្លាស់ប្ដូរ

បន្ឬាបពីអ្នកបានកំណត់ខ្លួនឯងថា​ ចង់បានអ្វីហើយនោះ លោកអ្នកត្រូវរក​ផ្លូវមួយក្នុងការរកចំណូលធ្វើដើម្បីមកបំពេញលើផែនការមួយនោះ។ បើលោកអ្នកបានកំណត់ផែនការហើយ តែលោកអ្នក ធ្វើព្រងើយកន្តើយ មិនស្វះស្វែង រកវិធីសាស្រ្តក្នុងការបង្កើនចំណូលទេ នោះផែនការដែលលោកអ្នកបានដាក់ចេញមកនោះគ្មានថ្ងៃសម្រេចបានឡើយ។ ដូច្នេះលោកអ្នកគួរតែរកវិធីសាស្រ្តក្នុងការរកប្រាក់ចំណូលដើម្បីឲ្យសម្រេចផែនការដែលបានដាក់ចេញ។

៣. គ្រប់គ្រងលុយហិរញ្ញវត្ថុផ្ទាល់ខ្លួន

ពេលអ្នករកបានតិចក្ដីច្រើនក្ដី វាជាកម្លាំងញើសឈាមរបស់អ្នក ដូច្នេះហើយត្រូវចេះគ្រប់គ្រងលុយរបស់អ្នកឲ្យបានត្រឹមត្រូវ ជាពិសេសរៀបចំបញ្ជីចំណាយ ទៅតាមប្រភេទចំណាយ ដូចជា​ចំណាយដែលចាំបាច់ ចំណាយ ដែលអាចកាត់បន្ថយបាន។ កាលណាអ្នកបានរៀបចំណាយបញ្ជីចំណូលចំណាយនោះអ្នក​អាចធ្វើការតាមដាន ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន នោះទើបអ្នកអាចចាយលុយប្រកបដោយប្រសិទ្ធភាព។

៤. សន្សំលុយត្រៀមសម្រាប់ពេលមានអាសន្ន

ចំណុចនេះពិតជាមានសារៈសំខាន់ សម្រាប់គ្រួសារនិមួយៗ ត្រូវតែមាន។ លោកអ្នកត្រូវមានកញ្ចប់ថវិការមួយ សម្រាប់ត្រៀមយកមកចំណាយ នៅពេលគ្រួសារជួបនូវបញ្ហាណាមួយក្នុងគ្រាអាសន្នណាមួយ ដោយចៃដន្យ ដូចជា ការបាត់បង់ការងារ សមាជិកគ្រួសារធ្លាក់ខ្លួនឈឺ ឬគ្រោះធម្មជាតិជាដើម។ ហិរញ្ញវត្ថុត្រៀមសម្រាប់ពេលមានអាសន្នពិតជាសំខាន់ណាស់ព្រោះវាអាចដល់សន្តិសុខហិរញ្ញវត្ថុរបស់គ្រួសារ។

៥. រៀបចំបញ្ជីក្នុងការចាយវាយ

លោកអ្នកគួរធ្វើការគុណគូរ ពីការចំណាយប្រចាំខែសរុប ដើម្បីឲ្យដឹងថាតើ នៅចុងខែនិមួយៗនៅសល់លុយប៉ុន្មាន ។ លោកអ្នកត្រូវរៀបចំបញ្ជីចំពោះការចំណាយ ឲ្យបានត្រឹមត្រូវ ដូចជាបញ្ជីចំណាយថេរ ដូចជា ប្រាក់ចំណាយលើកម្ចីទិញផ្ទះ ចំណាយលើអ៊ីនធើណេត និងការធានារ៉ាប់រង និងរៀបចំបញ្ជីចំណាយអថេរ ដូចជាចំណាយ លើគ្រឿងទេស ហ្គាស ការកមន្សាន្តសប្បាយ និងការចំណាយផ្សេងទៀត។ ការធ្វើរៀបចំបញ្ជីបែបនេះធ្វើឲ្យលោកអ្នកដឹងពីស្ថានភាពផ្នែកហិរញ្ញវត្ថុ និងចំណាយដោយប្រសិទ្ធភាព។

៦.​ សន្សំសំចៃថ្ងៃនេះ បង្កើនទ្រព្យថ្ងៃស្អែក

ការសន្សំមិនអាចធ្វើអ្នកក្លាយជាអ្នកមានពិតប្រាកដនោះទេ តែបើយើងរកលុយបានគិតតែពីចំណាយមិនចំគោលដៅ មិនដឹងថ្ងៃណាមានលុយសល់ជាដុំកំភួននឹងគេទេ។ ដូច្នេះអ្នកត្រូវចេះរស់នៅបែបសន្សំសំចៃ។ ការរស់នៅបែបសន្សំសំចៃអាចធ្វើបានច្រើនរបៀប។ ឧទាហរណ៍៖​ ការទិញរប​ស់មកប្រើប្រាស់ក្នុងផ្ទះក្នុងតម្លៃទាបតែមានគុណភាពល្អក៏អាចជាសន្សំសំចៃដែរព្រោះប្រើបានយូរសូវចំណាយលុយលើញឹកញាប់ឡើយ។​

៧. វិនិយោគនាពេលអនាគត

ការវិនិយោគ គឹពិតជាមានសារសំខាន់ណាស់  ដែលអាចធ្វើឲ្យអ្នកជោគជ័យលើផែនការហិរញ្ញវត្ថុ ហើយការវិនិយោគ គឺជាផ្នែកមួយជួយអ្នកឲ្យមានសុវត្ថិភាពហិរញ្ញវត្ថុ។​ លើសពីនេះ ការវិនយោគ គឺជាវិធីមួយក្នុងជួយលោកអ្នកបង្កើតទ្រព្យធនឆ្ពោះទៅកាន់សេរីភាពហិរញ្ញវត្ថុ៕

អត្ថបទដោយ៖ ហុង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here