យីហោរថយន្តកំពូល ៣ របស់កូនខ្លាជប៉ុន ដែលកំពុងវាយលុករង្គើរទីផ្សារអាមេរិកក្នុងឆ្នាំ ២០១៨ នេះ

0
2851

បើនិយាយពីបច្ចេកវិទ្យារថយន្តនៅលើទឹកដីមហាអំណាចសេដ្ឋកិច្ចអាមេរិក គឺបានឈរនៅលំដាប់កំពូលទៅហើយ ហើយប្រទេសនានាប្រហែលជាពិបាកក្នុងការដណ្តើមយកទីផ្សាលក់រថយន្តពីប្រទេសមួយនេះណាស់។ វាជារឿងមួយដ៏ពិបាកតែប្រទេសនៅអាស៊ីមួយចំនួនធ្វើបាន ដោយយកយីហោឡានទាំងនោះទៅលក់អោយទីផ្សារអាមេរិក កើបលុយវាល់លានពីអាមេរិក ក្នុងមួយឆ្នាំៗ ។

ក្នុងនោះមានយីហោអាស៊ី ៤ ដែលកំបុងតែនាំមុខគេ នៅក្នុងទីផ្សារអាមេរិក ដែលធ្វើអោយអាមេរិកកំពុងតែឈឺក្បាលជាមួយនិងយីហោល្បីទាំងនេះ៖

១.TOYOTA

រថយន្តល្បីជាងគេនៅអាស៊ី ហើយគ្រងតំណែងជារថយន្តលក់ដាច់ជាងគេ ២ ជំនាន់ ដែលជាយីហោរបស់ប្រទេសជប៉ុន ដែលកំពុងតែអុកឡុកទីផ្សារសហរដ្ឋអាមេរិក តាមរយៈម៉ូដែលរថយន្តទំនើបថ្មីៗរបស់ខ្លួន។ មិនធម្មតាដែលយីហោ TOYOTA អាចលក់បានប្រមាណជា ១៩៤.៤៣៣ គ្រឿងក្នុងឆ្នាំ ២០១៨ នេះ ទិន្នន័យនេះកើនឡើង ៦.៨ ភាគរយបើធៀបជាមួយឆ្នាំមុនៗ ដែលជាចំនួននាំមុខគេខ្លាំងបំផុតក្នុងសហរដ្ឋអាមេរិក។

២.Honda

យីហោរថយន្តកំពូលទី២ របស់ប្រទេសអ្នកលេងសាមូរៃជប៉ុនទៀតហើយ ដែលបាអង្រួនទីផ្សាធ្វើអោយយីហោអាមេរិកមួយចំនួនចាប់ផ្តើមភ័យខ្លួន ជាមួយរថយន្តរបស់អាស៊ី ដែលចូលអុកឡុកទីផ្សាររបស់ខ្លួន។ ក្នុងឆ្នាំ ២០១៨ នេះ​ Honda លកបានប្រមាណជា ១៣២.៨៣៤ គ្រឿង ដែលទិន្នន័យនេះឈរនៅលំដាប់ទី២ បន្ទាប់ពី Toyota ។

៣.Nissan

មិនទៅណាឆ្ងាយពីប្រទេសជប៉ុនយីហោររថយន្តល្បីមួយទៀតដែលកំពុងតែលក់ដាច់ខ្លាំងនៅសហរដ្ឋអាមេរិកនោះគឺ យីហោ Nissan ដែលជាយីហោបុត្រសម្ព័ន្ធរបស់ Yokohama ដែលកំពុងជ្រៀតខ្លួនយ៉ាងខ្លាំងចូលទៅក្នុងទីផ្សារអាមេរិក ហើយក្នុងឆ្នាំ ២០១៨ នេះ Nissan លក់រថយន្តបានប្រមាណជា ១០១.៥៨០ គ្រឿងតែរយៈពេលប៉ុន្នខែដើមឆ្នាំនេះប៉ុណ្ណោះ ដែលជាទិន្នន័យដេញតាមពីក្រោយ TOYOTA និង Honda។

ដោយ៖ នេន សុធី (Sale Editor Of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here