Jack Ma៖ បទពិសោធន៍ ប្រូឡូកក្នុង អាជីពជាគ្រូបង្រៀន បានជួយធ្វើឲ្យខ្ញុំក្លាយជាសហគ្រិនល្អម្នាក់

0
3834

មុននឹង បង្កើតក្រុមហ៊ុន Alibaba លោក Jack Ma ធ្លាប់ជាធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ដោយទទួលបានប្រាក់ចំណូលបន្តិចបន្តួចប៉ុណ្ណោះ។ យ៉ាងណាមិញលោកបានបង្ហើបថាអាជីពជាគ្រូបង្រៀននេះ បានផ្ដល់ឲ្យលោកនូវជាជំនាញមួយធ្វើឲ្យលោកក្លាយជាសហគ្រិនល្អម្នាក់។

លោកបានលើកឡើងថា រឿងមួយដែលធ្វើឱ្យលោកក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់គឺប្រវត្តិនៃការបង្រៀនរបស់លោក។ តាមពិតទៅ Jack Ma ធ្លាប់ត្រូវបានគេបដិសេធពីការងារចំនួន 30 មុនពេលលោកសម្រេចចិត្តចូលរួមជាមួយក្រុមមិត្តភក្តិនៅអាយុ ២៩ ឆ្នាំដើម្បីបង្កើត Alibaba។

ពេលចាប់ផ្ដើមបង្កើត Alibaba គាត់បាននិយាយថា “មិនស្គាល់ទីផ្សារទេ” “មិនមានគំនិតបច្ចេកវិទ្យាទេ”ប៉ុន្តែគាត់អាចនាំយកជំនាញមួយពីអាជីពគ្រូបង្រៀននោះគឺ សមត្ថភាពក្នុងការកំណត់អត្តសញ្ញាណនិងបណ្ដុះទេពកោសល្យ។

លោក Jack Ma បានបញ្ជាក់ថា ដឹកនាំ Alibaba លោកចំណាយពេលមួយភាគធំក្នុងការធ្វើការកំណត់ចំណាំពីទេព្យកោសលរបស់បុគ្គលិករបស់លោកគ្រប់ជាន់ថ្នាក់ទាំងអស់ ហើយលោកក៏បានហ្វឹកហាត់និងបណ្ដុះពួកគេផងដែរ។ លោកបានបន្ថែមទៀតថា មោទនភាពកំពូលរបស់លោក មិនមែនជាគំរូអាជីវកម្មរបស់លោកទេតែវាជាឋានានុក្រមនៃទេពកោសល្យរបស់លោក ក្នុងការរៀបចំរចនាសម្ព័ន្ធនិងការអភិវឌ្ឍវប្បធម៌ក្នុងក្រុមហ៊ុនផ្ទាល់។

Jack Ma បាននិយាយថាអស់រយៈពេលជិតពីរទសវត្សរ៍មកហើយក្រុមហ៊ុនរបស់លោកបានធ្វើការដើម្បីអភិវឌ្ឍទេពកោសល្យបុគ្គលិកហើយឥឡូវនេះគាត់ជឿជាក់ថាបុគ្គលិកគាត់សុទ្ធតែមានសមត្ថភាព។ ដូច្នេះ គាត់ជឿជាក់ថាក្រុមហ៊ុននេះមានមេដឹកនាំជំនាន់ទី ៥ របស់ខ្លួនរួចហើយ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បុរសអាយុ ៥៤ ឆ្នាំរូបនេះបានប្រកាសថាគាត់នឹងចូលនិវត្តន៍ជាប្រធានក្រុមហ៊ុន Alibaba នៅឆ្នាំ ២០១៩ ហើយប្រគលតំណែងនាយកប្រតិបត្តិឲ្យលោក Daniel Zhang ចូលកាន់ជំនួសវិញ។ Jack Ma ធ្លាប់លើកឡើងថា លោកបានកំណត់អត្តសញ្ញាណនៅក្នុងទេពកោសល្យពីររបស់លោក Daniel Zhang ដែលលោកខ្វះនោះគឺ – “ការគិតជាប្រព័ន្ធ” និង ចរិកដ៏ម៉ត់ចត់ ដែលលោកនិយាយថាវាមានសារៈសំខាន់ក្នុងការជំរុញអាជីវកម្មឲ្យទៅមុខ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here