ស្ថាបនិកវ័យក្មេង Home Express មានមហិច្ចតាចង់ក្លាយជាក្រុមហ៊ុនដឹកជញ្ជូនទំនិញសុទ្ធសាធទូទាំងប្រទេសដំបូងគេ

0
2289

ស្ថាបនិកវ័យក្មេងរបស់ក្រុមហ៊ុន Home Express ដែលជាក្រុមហ៊ុនទើបតែកកើតថ្មី កំពុងតែមមាញឹក​ដឹកជញ្ជូនឥវ៉ាន់រាល់ៗថ្ងៃ ពិសេសរបស់អ្នកលក់អនឡាញនៅភ្នំពេញ តែម្តងដោយសារតែក្រុមហ៊ុន​ដ៏តូចច្រឡឹងមួយនេះ មានកន្លែងស្តុកទំនិញសម្រាប់អ្នកលក់អនឡាញដោយឥតគិតថ្លៃ។

លោកម៉ែន វណ្ណា បង្ហើបថា ដោយសារតែឃើញសក្តានុពលនៃការទិញ-លក់អនឡាញ និងនិន្នា ការ ប្រើប្រាស់​សេវាកម្មដឹកជញ្ជូនដែលផ្តល់សេវាកម្មបានរហ័សទាន់ចិត្តនោះ ទើបបង្កើតក្រុមហ៊ុននេះឡើង ហើយមានមហិច្ចតានាថ្ងៃខាងមុខ ចង់ក្លាយជាក្រុមហ៊ុនដឹកទំនិញសុទ្ធសាធនៅទូទាំងប្រទេស។

លោកបន្ថែមថា​ ក្រោយមើលឃើញពីសក្តានុពលនៃអាជីវកម្មដឹកជញ្ជូន និងភាពចន្លោះខ្វះខាតរបស់​អ្នកផ្តល់សេវាកម្មនេះមួយចំនួនផងនោះ ទើបបបួលមិត្តភក្តិម្នាក់មកបើកអាជីវកម្មមួយនេះតែម្តង ខណៈមានអ្នកលក់អនឡាញមិនតិចទេ ចង់ប្រើសេវាកម្មដឹកជញ្ជូនជាជាងជួលបុគ្គលិក​ ដែលអាចជួយ សន្សំសំចៃបានមួយចំនួនផងដែរ។

គាត់បន្ថែមថា បន្តិចទៀតការប្រើសេវាកម្មនេះ មិនមែនមានច្រើនតែនៅភ្នំពេញប៉ុណ្ណោះទេ តាម​បណ្តាខេត្តនានា ក៏កំពុងតែចាប់ផ្តើមងាកមកប្រើសេវាកម្មនេះបណ្តើរៗ ហើយឆាប់ៗខាង​មុខទំនង​ក្លាយជាទីផ្សារដ៏ធំរវាងភ្នំពេញ និងតាមបណ្តាខេត្ត ដែលក្រុមហ៊ុនដឹកជញ្ជូន​ត្រូវពង្រឹងខ្លួនដើម្បី​ផ្តល់សេវាកម្មឲ្យបានល្អបំផុត។

គួរជម្រាបថា Home Express មានផ្តល់ជូនកន្លែងស្តុកដោយឥតគិតថ្លៃសម្រាប់អ្នកលក់អនឡាញ​នៅតាមបណ្តាខេត្តនានា និងធានាការទូទាត់ថ្លៃទំនិញទៀតផង ដែលលោកអ្នកអាចទាក់ទង​បានតាមលេខទូរស័ព្ទ ០១៥ ៣៥៤ ៥៩៧៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here