ស្ថាបនិក Foundr បង្ហាញពីការសោកស្តាយចំណាយពេលខុស មុនជោគជ័យក្នុងអាជីវកម្ម

0
1656

Nathan Chan ស្ថាបនិកទស្សនាវដ្តី Foundr Magazine ធ្លាប់បានបម្រើការងារជាបុគ្គលិកពេញម៉ោង ផ្នែកពត៌មានវិទ្យា នៅក្នុងក្រុមហ៊ុនមួយក្នុងប្រទេសអូស្ត្រាលី។

ក្រោយពេលចាប់ផ្តើមធុញទ្រាន់ជាមួយនឹងការងារដែលលោកបានធ្វើជារៀងរាល់នោះ លោកក៏បានសម្រេចចិត្តសាក់ល្បងបង្កើតនូវ ទស្សនាវដ្តីឌីជីថល នៅលើ App Store និង Google Play Store ជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ ២០១៣ ខណៈពេលដែលលោកនៅបម្រើការងារនោះនៅឡើយ។

Nathan Chan បានមានប្រសាសន៍ថា គេហទំព័រទស្សនាវដ្តី ដែលលោកបានបង្កើតដំបូងនៅពេលនោះ គឺជាការបង្កើតនូវគេហទំព័រដែលអាក្រក់បំផុតនៅលើពិភពលោក ដោយសារតែវាគ្មានblog គ្មានpodcast គ្មាន social media presence និយាយជារួមគឺគ្មានអ្វីទាំងអស់ ក្រៅពីទស្សនាវដ្តីនោះទេ។

ជាងនេះទៅទៀត លោកក៏មិនដែលបានផ្តោតការចាប់អារម្មណ៍ជាមួយនឹងអាជីវកម្មនេះដែរ បើទោះបីជានៅថ្ងៃដំបូងនៃការបង្កើតអាជីវកម្មនេះ វាបានផ្តល់ប្រាក់ចំណូលដល់លោកបាន ៥ដុល្លារ នៅថ្ងៃបន្ទាប់ក៏ដោយ ហើយលោកតែងតែចំណាយពេលពីការងារ ស្វែងរកវិធីសាស្ត្ររកលុយតាមប្រព័ន្ធអនឡាញផ្សេងៗទៅវិញ។ លោកបានបញ្ជាក់ថា៖ “ទាំងនេះគឺជាការបង់ខាតពេលវេលារបស់លោក ទៅលើរឿងឥតប្រយោជន៍។”

ប៉ុន្មានខែបន្ទាប់ លោកបានកត់សម្គាល់ឃើញថា អាជីវកម្មរបស់លោកទទួលបានការគាំទ្រខ្លាំងឡើងៗ ទើបធ្វើឲ្យលោកសម្រេចដាក់ចិត្ត ដាក់កាយ ធ្វើវាអស់ពីសមត្ថភាព។ ជាលទ្ធផល វាបានធ្វើឲ្យលោករកចំណូលបានយ៉ាងច្រើន និងជួយដល់គ្រួសារថែមទៀតផង។

Nathan Chan បានមានប្រសាសន៍ថា៖ “បច្ចុប្បន្ន ឪពុកម្តាយរបស់ខ្ញុំបានចូលនិវត្តរ៍ហើយ ហើយកាលពីមុនពួកគាត់បានប្រឆាំងនឹងអាជីវកម្មនេះជាខ្លាំង ដោយសារតែពួកគាត់មិនទាន់យល់ពីអាជីវកម្មនេះ តែក្រោយពេលដែលពួកគាត់ទាំងពីរនាក់នេះហើយដែលជាអ្នកគាំទ្រខ្លាំងជាងគេ។​”

Nathan Chan បានណែនាំថា៖ “ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្មណាមួយ អ្នកត្រូវមើលឲ្យឃើញនូវក្តីស្រមៃរបស់អ្នក បន្ទាប់មកចាប់ផ្តើមធ្វើវាឲ្យអស់ពីសមត្ថភាព និងកម្លាំងចិត្ត ហើយសូមកុំចំណាយពេលទៅលើរឿងអ្វីដែលគ្មានប្រយោជន៍ច្រើនពេកអី៕”

 

អត្ថបទដោយ៖ Jimmy

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here