រាជរដ្ឋាភិបាល គម្រោងនឹងចំណាយថវិកាជាតិប្រមាណ ៧០ម៉ឺន$ ទៅដល់​ ៤០​សហព័ន្ធ​កីឡា

0
852

ក្នុងឱកាសបើកការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០១៨ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ គ្រោងនឹងចំណាយថវិកាជាតិសរុបចំនួន ២.៩៨០លានរៀន (ជាង ៧២ម៉ឺន​ដុល្លារ) ទៅដល់៤០សហព័ន្ធកីឡាជាតិ សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យកីឡា នាឆ្នាំ២០១៩ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន AKP នាពេលថ្មីៗនេះ។

បើតាមការបញ្ជាក់របស់លោក ស សុខា ក្រសួងបានប្រតិភូកម្មការងារ និងគាំទ្រថវិកាដល់ សហព័ន្ធកីឡាជាតិលើការងាររដ្ឋបាល២០ភាគរយ ការងារបណ្តុះបណ្តាល៣៥ភាគរយ និងការចំណាយលើការរៀបចំព្រឹត្តិការណ៍ប្រកួត ៤៥ភាគរយ ដើម្បីពន្លឿនការអភិវឌ្ឍឆ្ពោះទៅ ទទួល​ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ាន ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

គួររម្លឹកថា កាលពីឆ្នាំ២០១៧ ក្រសួងបានចំណាយថិវកាចំនួន ១.៦៧០លានរៀល ដល់សហព័ន្ធកីឡាជាតិនានាចំនួន២១។ ការផ្តល់កញ្ចប់ថវិកាសរុបទាំងអស់នេះតាមឆ្នាំនី​មួយៗ គឺត្រូវបានបែងចែកទៅតាមសហព័ន្ធជំនាញនីមួយៗ ដោយសហព័ន្ធបានរៀបចំការងារទាំង៣ គឺការងាររដ្ឋបាល ការបណ្តុះបណ្តាល និងការប្រកួតដោយខ្លួនឯង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here