គ្រាន់តែជាប្រទេសតូចមួយ ហេតុអ្វីសិង្ហបុរីក្លាយជាប្រទេសអ្នកមាន រកចំណូលឲ្យប្រជាជនរាប់ម៉ឺនដុល្លារ?

0
887

ប្រហែលជាអ្នកធ្លាប់ឮខ្លះៗពីប្រទេសសិង្ហបុរី ដែលគេហៅថាកូននាគសេដ្ឋកិច្ចមួយនៅលើពិភពលោក ខណៈដែលប្រជាជនមានលទ្ធភាពបង់ពន្ធជួនរដ្ឋក្នុងតម្លៃខ្ពស់ ចំណែកអ្នកធ្វើការថ្នាក់កណ្តាលដូចជាគ្រូបង្រៀនជាដើមសុទ្ធតែមានលទ្ធភាពចាយវាយហឺរហារ លើសពីនេះសិង្ហបុរីក៏មានរោងចក្រធំៗផងដែរ ទោះបីជាទឹកដីតូចក៏ដោយ តើអ្វីដែលធ្វើឲ្យប្រទេសមួយនេះអាចរកចំណូលបានច្រើន?

បើតាមការចុះផ្សាយពី BCC ឲ្យដឹងថា ទោះបីជាប្រទេសតូច តែសិង្ហបុរីមានលទ្ធភាពបើករោងចក្រធំ ហើយរកចំណូលឲ្យប្រជាជនច្រើននោះក៏ដោយសារ សិង្ហបុរីផលិតផលិតផលដែលថ្លៃៗ ក្នុងនោះផលិតផលនាំចេញពាក់កណ្តាលជាផលិតផលបច្ចេកវិទ្យា ។ សិង្ហបុរីចាប់ផ្តើមពីរោងចក្រដែលផលិតរបស់អន់ៗ ប៉ុន្តែក្រោយមករោងចក្រនីមួយៗចាប់អភិវឌ្ឍន៍ជំនាញរៀងៗខ្លួនដើម្បីការពារការដាច់ចង្វាក់ខ្សែផលិតកម្មក្នុងស្រុក ។

ដោយសារសិង្ហបុរីត្រូវប្រកួតប្រជែងលើឆាកពាណិជ្ជកម្មអន្តរជាតិ តម្រូវឲ្យកម្លាំងពលកម្មក្នុងប្រទេសនេះត្រូវតែមានជំនាញខ្ពស់ ហើយនេះជាអ្វីដែលរដ្ឋាភិបាលសិង្ហបុរីយកចិត្តទុកដាក់បំផុត គឺវិនិយោគទៅលើប្រព័ន្ធអប់រំនិងវគ្គហ្វឹកហ្វឺនកម្រិតខ្ពស់ ។

សិង្ហបុរីត្រូវបានទទួលស្គាល់ជាប្រទេសដែលមានសាលាមធ្យមសិក្សាល្អៗច្រើន ខណៈដែលរដ្ឋាភិបាលមានគម្រោងរចនាប្រព័ន្ធអប់រំដែលផ្តោតទៅលើជំនាញជាន់ខ្ពស់ដូចជាវិស្វកម្មឲ្យបានច្រើន ។

ជាមួយគ្នានេះកម្មករជំនាញដែលធ្វើការនៅសិង្ហបុរីសុទ្ធតែមកពីគ្រប់ទិញទីនៅលើពិភពលោក យ៉ាងហោចណាស់ក៏មនុស្សពី ២ នាក់ក្នុងចំណោម ៥ ជាជនជាតិបរទេស ។

កត្តាផ្សេងទៀតដែលជួយរកចំណូលឲ្យសិង្ហបុរីបានច្រើនោះគឺកំពង់ផែ ដែលជាកន្លែងដែលមានទឹកជ្រៅគ្រប់គ្រាន់អាចឲ្យទូកដឹកទំនិញធំៗចូលចត់បាន ។ ទាក់ទងនឹងរឿងទីតាំង សិង្ហាបុរីបានច្នៃប្រទេសខ្លួនទៅជាកន្លែងឆ្លងកាត់ដ៏សំខាន់ដើម្បីធ្វើពាណិជ្ជកម្មទៅប្រទេសផ្សេងៗ ។ រវាងការរកស៊ីនៅអាស៊ីខាងកើត អាហ្វ្រិក ឥណ្ឌា អឺរ៉ុប និងមជ្ឈិមប្រទេស ត្រូវតែឆ្លងកាត់ផ្លូវទឹកម៉ាឡាកានៅសិង្ហបុរី ។

គួរបញ្ជាក់ថា កត្តាធំដែលធ្វើឲ្យក្រុមហ៊ុនឬវិនិយោគិនបរទេសនាំគ្នារត់ទៅសិង្ហបុរី ក៏ដោយសារប្រទេសមានលក្ខខណ្ឌល្អៗដូចជា ទីតាំងកែច្នៃ ប្រជុំដោយមនុស្សមកពីគ្រប់ជាតិសាសន៍ ប្រជាជននិយាយភាសាអង់គ្លេស និងភាសាបន្ទាប់បន្សំច្រើនទៀតដូចជាចិន ប្រព័ន្ធអប់រំល្អ និងពូកែទាក់ទងជាមួយជនបរទេស ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here