៣ ចំណុចដែលធ្វើឲ្យ Jack Ma ប្រលែងដៃឲ្យ Daniel Zhang កាន់កាប់ Alibaba

0
2224

រយៈកាលជាង ២ សប្ដាហ៍ដែលលេចឮព័ត៌មានជាច្រើនដែលចុះទាក់ទងជាមួយលោក Daniel Zhang ដែលគ្រោងឡើងជា CEO ថ្មីរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំជាងគេនៅចិន ដែលធ្លាប់កាន់កាប់ដោយមហាសេដ្ឋី Jack Ma ។

តែពេលនេះលោក Ma ក៏បានបោះសម្ដីល្អៗ និង សរសើរពីស្នាដៃ CEO ថ្មីច្រើនទៀត តើចំណុចអ្វីខ្លះដែលធ្វើឲ្យ Jack Ma ហ៊ានប្រលែងដៃក្រុមហ៊ុន Alibaba ឲ្យលោក Daniel Zhang កាន់កាប់បែបនេះ ។

១. ទំនួលខុសត្រូវ ៖ ដោយសារតែលោក Daniel Zhang ជាមនុស្សដែលស្មោះត្រង់នឹងការងារ មិនដែលខ្ជីខ្ជាម្ដងណាឡើយ ជាពិសេសនៅកន្លែងធ្វើការ មានអ្នកគោរពស្រលាញ់គាត់ច្រើន និងធ្វើឲ្យអ្នកក្រោមបង្គាប់មានកម្លាំងចិត្តធ្វើការ ចេះយកចិត្តទុកលើការងារថែមទៀតដែរ ។

២. ស្នាដៃ ៖ លោក Daniel Zhang ធ្លាប់បានរកចំណូលឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba ក្នុងរយៈពេលមួយថ្ងៃរហូតដល់ ២៥ ពាន់លានដុល្លារ ។

មូលហេតុដោយសារ នៅប្រទេសចិនគឺមានថ្ងៃមួយ ដែលគេហៅថាថ្ងៃ Singles’ Day ដែលតម្រូវឲ្យប្រជាជនទូទាំងប្រទេសឈប់សម្រាកក្នុងរយៈពេលមួយថ្ងៃនេះដើម្បីដើរកំសាន្ដ ទិញឥវ៉ាន់ ឬ ជួបជុំគ្រួសារជាដើម ហើយក៏ជាថ្ងៃនៃក្ដីស្រលាញ់ទៀតនោះ ។

Singles’ Day នេះត្រូវបានគេធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ វិច្ឆិកា ជារៀងរាល់ឆ្នាំ​។ ហើយ Singles’ Day ត្រូវបានគេបង្កើតឡើងនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១ នៅក្នុងប្រទេសចិន ហើយក៏ជាទិវាឈប់សម្រាកផងដែរ ។

ក្នុងកំឡុងពេលនោះ លោក Daniel Zhang គឺជាមនុស្សដែលមើលឃើញឳកាស និងតម្រូវការរបស់គ្រួសារលោក ព្រមទាំងអ្នកផ្សេងទៀតនោះ លោកក៏បានយកថ្ងៃនេះ មកធ្វើជាថ្ងៃដែលលក់ទំនិញបញ្ចុះតម្លៃធំជាងគេប្រចាំឆ្នាំ ។

ហើយ រឿងដែលនឹងស្មានមិនដល់គឺក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ​មានមនុស្សរាប់លានអ្នកបានទិញទំនិញរាប់រយមុខ នៅលើវេបសាយដែលបានដាក់ទំនិញ ។

៣. បទពិសោធន៍ការងារ ៖ ដោយសារលោក Daniel Zhang ធ្លាប់កាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Alibaba គឺ Tmall.com ទៀតនោះ រឹតតែធ្វើឲ្យ លោក Ma មានទំនុកចិត្ត ជាមួយបទតពិសោធន៍ដឹកនាំល្អៗកន្លងមក ដែលលោកបានធ្វើកន្លងមកនោះ ។

គួរជម្រាបដែរថា លោក Jack Ma និងចុះចេញពីតំណែងនៅឆ្នាំក្រោយ នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ ឆ្នាំក្រោយនេះ ហើយជំនួសដោយ CEO ថ្មីនេះតែម្ដង ។

ដូច្នេះហើយយើងអាចនិយាយបានថា ត្រឹមតែការងារមានបទពិសោធន៍ល្អ និងស្នាដៃល្អមិនគ្រប់គ្រាន់ទេ តែវាគួបផ្សំនឹងអត្ដចរិក របៀបដឹកនាំល្អផងដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here