អ្នកជំនាញ ពន្យល់មូលហេតុមួយ ដែលអ្នកគួរទិញឡានមួយទឹក ជាជាងឡានថ្មីថ្លៃៗ

0
2663

រថយន្តគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមសម្រាប់ប្រជាជនទូទាំពិភពលោក​​។ សម្រាប់ទីផ្សារកម្ពុជាយើងបានធ្វើការនាំចូលឡានមួយទឹកៗជាច្រើនក្នុងមួយឆ្នាំ អាចនិយាយបានថាដោយសារប្រជាជនខ្មែរភាគច្រើនមិនទាន់មានលទ្ធភាពទិញឡានថ្មីតម្លៃថ្លៃៗ។ យ៉ាងមិញក៏មានប្រជាជនមួយចំនួនហ៊ានចាយលុយទិញឡានទំនើបថ្លៃតម្លៃរាប់ម៉ឺនដុល្លារផងដែរ។

ទាក់ទិននឹងការទិញរថយន្តនេះ លោកស្រី Suze Orman អ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីរបស់អាមេរិកបានឲ្យដឹងថា ពេលអ្នកទិញរថយន្ តអ្នកគួរទិញឡានមួយទឹកធូថ្លៃ ហើយត្រូវបានប្រាកដថា ឡាននោះអ្នកមានគុណភាពល្អធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់អ្នក។

លោកស្រីបានបន្តថា អ្នកគួរទិញឡានមួយទឹកធូរថ្លៃ ជាជាង ឡានថ្មីថ្លៃៗ ព្រោះការវិនិយោគទិញរថយន្ត មិនដូចវិនិយោគទិញផ្ទះឡើយ។ ត្រង់ចំណុចនេះ លោកស្រីបានសង្កត់ធ្ងន់ថា ឡានគឺងាយនឹងបាត់បង់តម្លៃរបស់ ពោលគឺពេលអ្នកប្រើយូរៗទៅតម្លៃរបស់វាក៏កាន់តែបង់ទៅតាមនឹងដែរ។ ឧទាហរណ៍ថាថ្ងៃនេះអ្នកទិញឡាន តម្លៃ ១០ម៉ឺនដុល្លារ ហើយ២ថ្ងៃក្រោយអ្នកយកមកលក់វិញនោះតម្លៃធ្លាក់ថ្លៃពី ១០ ទៅ ២០ភាគរយ។

លោកស្រីបានបន្ថែមទៀតថា ការវិនិយោគទិញឡានគឺជាការវិនិយោគដ៏អាក្រក់បំផុតព្រោះក្នុងមួយខែអ្នកត្រូវចំណាយលុយទៅលើវា ដូច្នេះ ត្រូវចាក់សាំងសម្រាប់ធ្វើដំណើរ និងការជួសជុល​ ហើយវាកាន់តែបាត់បង់តម្លៃ មិនដូចជាវិនិយោគទិញផ្ទះនោះទេ ដែលតម្លៃរបស់វាកាន់តែឡើងថ្លៃទៅៗពីមួយឆ្នាំទៅមួយឆ្នាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here