ជាសុភារុណ៖ វិនិយោគអចលនទ្រព្យ​មិនចាំ​បាច់​ដេញវេលាដូចរៀបការ សំខាន់មានលុយគ្រប់ឬអត់

0
2699

អ្នកនាង ជា សុភារុណ ប្រធានក្រុមលក់ផ្ទះ របស់គម្រោងបុរីភ្នំពេញថ្មី បានមានប្រសាសន៍ប្រាប់ Business Cambodiaថា ការពិតទៅ ការវិនិយោគលើអចលនទ្រព្យពេលណាក៏ល្អដែរ ដោយមិនរើសរដូវភ្លៀង ឬរដូវប្រាំងឡើយ ប៉ុន្តែត្រូវដឹងថាប្រភេទអចលនទ្រព្យណា ត្រូវវិនិយោគដែលចំទីតាំងល្អ។

ដើម្បីជ្រើសរើសការវិនិយោគអចលនទ្រព្យឲ្យបានល្អនឹងត្រូវបំផុត អ្នកវិនិយោគត្រូវតែយល់ពីតម្រូវការរបស់អ្នក ហើយតើអ្នកមានលទ្ធិភាពក្នុងតម្លៃប៉ុន្មាន ? ហើយអ្នកមានលុយគ្រប់គ្រាន់ហើយឬនៅសម្រាប់វិនិយោគ។

អ្នកនាងបានលើកឡើងផងដែរថា ប្រសិនបើអ្នកគ្មានលុយដៃគ្រប់សម្រាប់វិនិយោគអចលនទ្រព្យនោះទេ ការចូលហ៊ុនគ្នាល្អជាងការបង់រំលស់។

អ្នកនាងពន្យល់ថា ការចូលហ៊ុនគ្នាគឺជាវិធីមួយដែលអ្នកអាច ទិញអចលនទ្រព្យដែលយើងចង់បាន ហើយការចូលហ៊ុនគ្នា ដោយ ៥០ភាគរយម្នាក់ ឬតាមលទ្ធិភាពរៀងខ្លួន ហើយពេលលក់យកចំណេញចែកគ្នាតាមភាគរយវិញ។ អ្នកនាងបានបញ្ជាក់ផងដែរថា បុគ្គលដែលសាមសមជាដៃគូរចូលហ៊ុនរបស់អ្នក គឺគ្រួសារសាច់ញាត្តិ និងមិត្តភក្តិជិតស្និតបំផុត។

ពួកគេទាំងនោះគួរតែជាជម្រើសដំបូងបង្អស់ដែលអ្នកគួរវិភាគនិងបន្តាក់ទុនជាមួយ ម្យ៉ាងវិញទៀត វាធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការបង្កើតទំនុកចិត្តលើគ្នាក្នុងការចាប់ផ្តើមការរកស៊ីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែត្រូវមានកិច្ចសន្យា ឬលិខិតជាលាយលក្ខអក្សរណាមួយដែលបែងចែងឲ្យច្បាស់ពីភាគហ៊ុន ភាគលាភ និងការប្រែប្រួលផ្សេងទៀតដែលអាចនឹងកើតមានឡើងជាយថាហេតុ ដើម្បីចៀសវាងបញ្ហាណាមួយនាពេលអនាគត។

 

LEAVE A REPLY

Please enter your comment!
Please enter your name here