Jack Ma ៖ បើចង់ជោគជ័យ សូមកុំដើរផ្លូវតាម Jack Ma

0
2466

បន្ទាប់ពី Jack Ma ក្លាយជាមហាសេដ្ឋីដែលមានមុខមាត់និងទទួលការគោរពច្រើនបំផុតនៅចិន គាត់បែរជាមិនចង់ឲ្យអ្នកដទៃ ព្យាយាមមកជំនួសផ្លូវជោគជ័យដែលគាត់ធ្លាប់ដើរទៅវិញ ។

លើកឡើងក្នុងកម្មវិធី World Economic Forum កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅមហាសេដ្ឋី Jack Maថា លោកហាក់មានអារម្មណ៍ថា ឈ្មោះ Jack Ma វាមិនខុសអីពី IP address របស់កុំព្យូទ័រទេ វាគ្រាន់តែជាអ្វីដែលគេបានកំណត់ទុកប៉ុណ្ណោះ ។

លោក Jack លើកឡើងថា “ពេលអ្នកហៅឈ្មោះ Jack Ma អ្នកឲ្យនិយមន័យឬយល់ឃើញផ្សេងៗគ្នា ប៉ុន្តែវាមិនមែនជា Jack Ma ទាំងស្រុងទេ” ។ “ខ្ញុំនៅតែមនុស្សធម្មតាម្នាក់ដែលកើតនិងធំធាត់នៅក្រុងហាងចូវប្រទេសចិន” ។

លោក Jack Ma បន្ថែមទៀតថា លោកអរគុណចំពោះការកោតសរសើរ​ ប៉ុន្តែលោកមិនដែលគិតថាខ្លួនឯងជាវីរៈបុរស ឬមនុស្សអស្ចារ្យទេ ជាងនេះទៅទៀតអ្នកមិនបាច់ចង់ក្លាយជា Jack Ma ទេ អ្នកគួរជ្រើសរើសផ្លូវដើរខ្លួនឯងវិញល្អជាង ។

អ្នកគួរតែស្គាល់ពីមនុស្សនៅជុំវិញខ្លួន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតគឺអ្នកត្រូវស្គាល់ខ្លួន មិនខុសអីពី Jack Ma បង្កើតអណាចក្រ Alibaba មួយទាំងមូល ប៉ុន្តែ Jack Ma នៅតែជាអតីតគ្រូបង្រៀនតាមស្រុកស្រែដដែល ។

ចុងក្រោយលោក ឲ្យដំបូន្មានថា “កុំចង់ក្លាយជា Jack Ma តែអ្នកត្រូវធ្វើជាខ្លួនឯង” មិនខុសអីពី Bill Gates លើកឡើងថា បើអ្នកចង់ជោគជ័យ កុំចម្លងតាម Bill Gates ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here