ផលិផលខ្មែរ ៣ ប្រភេទ​ដែលលក់ដាច់ខ្លាំងជាងគេបំផុតនៅខេត្តសៀមរាបក្នុងឆ្នាំ ២០១៨ នេះ

0
167

សៀមរាបជាខេត្តដែលមួយដែលជាជង្រុកវប្បធម៌ ដែលរកបានចំណូល រាប់លានដុល្លា ក្នុងមួយឆ្នាំ ដែលបានមកពីសេវាកម្មទេសចរណ៍ និងការលក់ផលិតផលនានា ទៅអោយភ្ញៀវជាតិ និងអន្តរជាតិ ដែលចំណូលនេះអាចចិញ្ជិមប្រជាជនអ្នករស់នៅខេត្តសៀមរាបបានមួយភាគធំផងដែរ។

ក្នុងចំណោមផលិតផលទាំងអស់ ដែលលក់នៅខេត្តសៀមរាប មានផលិតផល ៣ មុខ ដែល្បីជាងគេ ហើយលក់ដាច់បំផុតនៅក្នងខេត្តសៀមរាប៖

១.សំពត់សូត្រ

ផលិតផលសំពត់សូត្របានក្លាយជាទីចាប់អារម្មណ៍ខ្លាំងបំផុត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ហើយវាបានក្លាយជាវប្បធម៌មួយទៅហើយសម្រាប់ភ្ញៀវដែលមកកំសាន្តនៅខេត្តសៀមរាប គឺមកដល់ខេត្តសៀមរាបត្រូវតែទិញសំពត់សូត្រ ព្រោះវាជាផលិតផលមួយតំណាងអោយវប្បធម៌ខេត្តមួយនេះផងដែរ។ ផលិតផលសូត្របានក្លាយជាផលិតផលដែលលក់ដាច់ខ្លាំងជាងគេបំផុតនៅក្នុងខេត្តសៀមរាប។

២.គ្រឿងសង្ហារីមធ្វើពីប្រាក់

នៅពេលដែលភ្ញៀវទេសចរណ៍ទៅកំសាន្តនៅខេត្តសៀមរាបអ្វីដែលគាត់ត្រូវទិញ ត្រឡប់ទៅកាន់ប្រទេសគាត់វិញនោះគឺ វត្ថុអនុស្សាវរីយ៍។ គ្រឿងលម្អរធ្វើអំពីប្រាក់បានក្លាយជាផលិតផលដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងខេត្តសៀមរាប ដែលផលិតផលទាំងនេះកំពុងតែពង្រីកខ្លួនទៅជាសិប្បកម្មធំៗ ផលិតគ្រឿងលម្អរទាំងនេះ សម្រាប់ផ្គត់ផ្គង់អោយភ្ញៀវទេសចរណ៍ទាំងនោះ ហើយរកចំណូលបានច្រើនគួរសមពីការផលិតគ្រឿងលម្អទាំងនេះ។

៣.សេវាកំសាន្ត

សេវាកំសាន្តផ្សេងកំពុងតែរីកដុះដាលខ្លំាងនៅលើទឹកដីដ៏ចំណាស់មួយនេះ ខណៈពេលដែលកំណើននៃភ្ញៀវទេសចរណ៏កំពុងតែកើនឡើងជាលំដាប់ ធ្វើអោយកំណើននៃសេវាកំសាន្តនានាកាន់តែកើនឡើងខ្លាំងផងដែរ។ កំណើនដ៏ច្រើនរបស់កន្លេងកំសាន្តទាំងនេះអាចបណ្តាលមកពី ភាពសមប្រកប នៃកាលក់សេវាកម្មទៅអោយភ្ញៀវដែលមកកំសាន្តនៅក្នុងតំបន់ខេត្តសៀមរាប​ ជាពិសេសនាពេលរាត្រីតែម្តង។ តំបន់សៀមរាបជាទីផ្សារដ៏ធំមួយដែលស្រូបយកភ្ញៀវទេសចរណ៍បានច្រើន ហើយរកចំណូលសម្រាប់ប្រជាជនកម្ពុជាបានច្រើនផងដែរ។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here