អាជីវករផ្សារផេនសល ប្រាប់ពីធាតុផ្សំសំខាន់បំផុតដែលលក់តាមអនឡាញត្រូវតែមានបើចង់លក់ដាច់

0
772

“អ្នកលក់អនឡាញមួយចំនួនធ្វើសេដ្ឋី ឯអ្នកលក់អនឡាញមួយចំនួនទៀតរកម៉ូយមិនទាន់ឃើញ” នេះជាកំហុសមួយដ៏ធំបំផុតដែលកំពុង តែចោទជាបញ្ហារធំមួយសម្រាប់អ្នកលក់អនឡាញភាគច្រើននៅកម្ពុជាបច្ចុប្បន្ន។ លក់អនឡាញរកចំណូលបានច្រើន តែមិនប្រាកដថាអ្នកលក់ទាំងអស់សុទ្ធតែលក់ដាច់ដូចគ្នានោះទេ ដែលទាមទារអោយអ្នកលក់ដូរក្នុងវិស័យនេះទាមទារអោយមានលក្ខណៈពិសេសមួយចំនួន ដើម្បីអោយការប្រកបរបរមួយនេះជោគជ័យ។

អាជីវករផ្សារផេនសល លោកស្រី គុយ ណារិន មានប្រសាសន៍ប្រាប់ Business Cambodia ថា៖ អ្នកលក់អនឡាញមួយរយៈនេះនេះកំពុងតែមានសំទុះខ្លាំង ដែលធ្វើអោយផ្សារមួយចំនួនហាក់ដូចជាស្ងាត់អតិថិជន។ បងស្រី គុយ ណារិន បានបង្ហើបប្រាប់ពីចំណុចសខាន់ចំនួន ៣ ដែលអ្នកលក់តាមអនឡានមិនអាចខ្វះបាន បើចង់លក់ដូរដាច់៖

១.ហ៊ានប្រឈមមុខទើបលក់ដាច់

អាជីវករវ័យក្មេងរូបនេះបានលើកឡើងថា លក់អនឡាញគឺជាប្រឈមមុខជាមួយភ្ញៀវ ហ៊ានចេញមុខតាមបណ្តាញសង្គម និងទទួលខុសត្រូវជាមួយភ្ញៀវ ទើបលក់ដាច់។ មានអ្នកលក់ជាច្រើនដែលព្យាយាមចេញមុខនៅលើបណ្តាញសង្គមដែរ តែនៅតែមុនមានភ្ញៀវ ដោយសារតែការចេញមុខរបស់គាត់ក្នុងទិដ្ឋភាពដដែលៗ គ្មានអ្វីទាក់់ទាញដល់ភ្ញៀវនោះទេ។ ចំពោះទិកនិកខ្លះដែលអ្នកលក់ថ្មីអាចលក់ដាច់ត្រូវ តែស្វែងរក Group ក្នុងហ្វេសប៊ុក ដែលជាតំបន់លក់ដ៏ធំបំផុតរបស់ះអ្នកលក់អនឡាញផងដែរ។

២.មានកម្មវិធីទាក់ទាញខ្លះ

បងស្រីបន្តរថា អ្នកលក់អនឡាញនាពេលបច្ចុប្បន្នត្រូវមានគំនិតឆ្នៃប្រឌិត រិះរកអ្វីដែលថ្មីដែលជម្រុញការលក់របស់ខ្លួនបាន ដូចជា សម្រស់ ការលេងហ្គេមយករង្វាន់​ ឬកម្មវិធីសប្បាយៗផ្សេងៗដែលទាក់ទាញភ្ញៀវចូលមកមើលផលិតផលរបស់អ្នក។ ចំណុចនេះសំខាន់ណាស់ព្រោះអតិថិជនភាគច្រើនត្រូវការ អ្វីដែលថ្មី អ្វីដែលប្លែក ហើយការលក់ទៀតសោតត្រូវតែស្វែងរកផលិតផលណាដែលថ្មី ទាក់ចិត្តអតិថិជន ហើយបង្ករលក្ខខណ្ឌអោយកាន់តែងាយស្រួលសម្រាប់អតថិជនរបស់ខ្លួន មិនយូរមិនឆាប់អតិថិជននិងងាកមកផលិតផលរបស់អ្នក។

៣.ជម្រុញទំព័រអោយល្បី

ចំពោះអ្នកលក់អនឡាញ Page ប្រៀបដូចជាតូបអីចិងដែរ បើតូបមិនល្បីលក់មិនដាច់ទេ ដូចនេះ Page គឺសំខាន់ខ្លាំងណាស់ដែលតម្រូវអោយអ្នករកស៊ីអនឡាញដាច់ខាតត្រូវតែមានចំណេះដឹង ខ្លះលើវិស័យឌីជីថល ដូចជាការគ្រប់គ្រងផេក ការធ្វើអោយកំណើនអ្នកចូលមើលកើនឡើងជាដើម។ ចំណេះដឹងទាំងនេះអ្នកអាចស្វែករកតាមអ្នកជំនាញអនឡាញ ឬចូលរួមសិក្ខាសាលាស្តីពីទីផ្សាបច្ចេកវិទ្យា នោះអ្នកលក់និងអាចស្វែងរកចំនេះដឹងបានកាន់តែច្រើនបន្ថែមទៀត ក្នុងការសាសង់ផេកអោយកាន់តែទូលំទូលាយ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

សៀវភៅចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ  ១២ ដុល្លា

សៀវភៅត្រៀមចេញរកស៊ីអោយចំគោលដៅ ៧ ដុល្លា

ទំនាក់ទំនង៖ 017 300 844/ 096 61 54 262

 

LEAVE A REPLY

Please enter your comment!
Please enter your name here