កាន ចិន្តា៖ យកផ្ទះកំពុងនៅ ជួលឲ្យចិន អាចរកចំណូលបាន ៣០០០ដុល្លារក្នុង១ខែ នៅព្រះសីហនុ

0
3285

កញ្ញា កាន ចិន្តា ជាកូនម្ចាស់ ផ្ទះ ដែលបានជួលផ្ទះឲ្យចិន បានប្រាប់ Business Cambodia ថា ម្តាយរបស់គាត់ បាន បានយកផ្ទះដែលគាត់កំពុងរស់នៅ ដាក់ជួលឲ្យជនជាតិចិន ក្នុងតម្លៃ ៣០០០ដុល្លារអាមេរិកក្នុង១ខែ ។

ផ្ទះដែលដាក់ជួលឲ្យចិន ជាផ្ទះ២ជាន់ មានផ្ទះបាយ១ បន្ទប់ទឹក២ និងមានបន្ទប់៣ មានផ្លូវចេញចូលធំ នៅកណ្តាលក្រុង ពោលគឺស្ថិតនៅក្នុងសង្កាត់១ ជិតផ្សារ ទើបផ្ទះគាត់ដាក់ជួលបានថ្លៃបែបនេះ។ ហើយបន្ទាប់ពីយកផ្ទះជួលឲ្យចិន គ្រួសាររបស់កញ្ញា បានទៅជួលផ្ទះរបស់បងប្អូន នៅសង្កាត់២ ដែលមានចម្ងាយពីផ្ទះចាស់ប្រមាណ១គីឡូម៉ែត្រ ដែលជួលក្នុងតម្លៃ ២៥០ដុល្លារអាមេរិកបណ្ណោះ ក្នុង១ខែ។

កញ្ញា បានបន្ថែមទៀតថា បានជាម្តាយគាត់សម្រេចចិត្ត ដាក់ផ្ទះជួលឲ្យចិន ព្រោះជនជាតិចិនទាំងនោះ​បាន​ឲ្យតម្លៃជួលផ្ទះគាត់ខ្ពស់ ម្យ៉ាងវិញទៀត ម្តាយរបស់គាត់ ត្រូវការចំណូលច្រើន ដើម្បីចាប់ផ្តើមអាជីវកម្ម និងដើម្បីបង់ថ្លៃសលាកូន។

ជនជាតិចិនទាំងនោះ ជួលផ្ទះគាត់ដើម្បីរស់នៅតែប៉ុណ្ណោះ មិនមានបង្ករអំពើ ខុសច្បាប់នោះទេ ហើយមួយវិញទៀត គាត់ក៏មិនបានជួលរហូតដែរ ដោយបានបានចុះកុងត្រាជួលជាលាយលក្ខណ៍អក្សរ មានសាក្សី ក្នុងយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ដូចនេះ មិនមានអីគួរបារម្ភនោះទេ។

ក្នុងរយៈពេល២ឆ្នាំនេះ ម្តាយគាត់គិតថា យ៉ាងហោយណាស់គាត់អាចរកចំណូលបានប្រមាណ៧២០០០ដុល្លារអាមេរិកផងដែរ ដែលចំណូលនេះ គាត់រកស៊ីជិត ១០ហើយមិនទាន់បានផង។

កញ្ញា បានប្រាប់ទៀតថា តម្រូវការអចលនទ្រព្យសម្រាប់ជួលបានកើនឡើងខ្លាំងខុសពីធម្មតាបានធ្វើឲ្យតម្លៃជួលមានកំណើនឡើងយ៉ាងខ្លាំង ហើយ តម្លៃជួលថ្លៃៗណាស់ មិនថាស្ថិតនៅកន្លែងណានោះទេ ឲ្យតែជនជាតិចិនចង់បានហើយ តម្លៃប៉ុន្មានក៏ពួកគេជួលដែរ។

នៅចន្លោះឆ្នេរអូរឈើទាល និងរង្វង់មូលតោពីរ បច្ចុប្បន្នតំបន់នេះស្ទើរតែមិនមានអចលនទ្រព្យទំនេរសម្រាប់ជួលទៀតឡើយ។

សម្រាប់តម្លៃផ្ទះ សព្វថ្ងៃនេះផ្ទះអាជីវកម្មនៅសង្កាត់បួនមានតម្លៃជួលថ្លៃជាងមុន។ ផ្ទះអាជីវកម្មមួយដែលពីមុនជួលចាប់ពី៥០០ដុល្លារទៅ៧០០ដុល្លារក្នុងមួយខែបច្ចុប្បន្ននេះតម្លៃជួលកើនឡើងចាប់ពី ២,៥០០ដុល្លារទៅ៣,០០០ដុល្លារក្នុងមួយខែ។

អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ

តួនាទី Real Estate Editor ខ្ញុំជាអ្នកនិពន្ធ បំផុសគំនិត អំពីការវិនិយោគអចលនទ្រព្យ។ ជាអ្នកនិពន្ធសៀវភៅ រំដោះខ្លួនពីបុគ្គលិកក្លាយជាកំពូលវិនិយោគអចលនទ្រព្យ។ មានអ្វីចង់ចែករំលែកអំពីវិស័យអចលនទ្រព្យ អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Pich SreyVann Telegram 010 53 83 77 ឬ Tell: 010 53 83 77

LEAVE A REPLY

Please enter your comment!
Please enter your name here