ផ្សារខ្មែរ ដាក់ឲ្យប្រើប្រាស់Appទិញបន្លែផ្លែឈើត្រីសាច់ លើទូរស័ព្ទដៃជាផ្លូវការហើយ

0
4194

(ភ្នំពេញ)៖ ហាងលក់បន្លែផ្លែឈើធម្មជាតិ សុវត្ថិភាព និងត្រីសាច់ “ផ្សារខ្មែរ” ដាក់ឲ្យប្រើប្រាស់Appទិញបន្លែផ្លែឈើត្រីសាច់ លើទូរស័ព្ទដៃជាផ្លូវការហើយ ដោយគិតសេវាដឹកជញ្ជូនត្រឹមតែ១ដុល្លារប៉ុណ្ណោះ។​

លោកភុន រតនា តំណាងផ្សារខ្មែរបានមានប្រសាសន៍ថា៖ គ្រប់ផលិតផលនៅក្នុងហាងផ្សារខ្មែរ ពិសេសបន្លែធម្មជាតិ គឺទទួលទិញដោយផ្ទាល់ពីដៃកសិករខ្មែរមកពីខេត្តផ្សេងៗគ្នាទៅតាមលទ្ធភាពផ្គត់ផ្គង់របស់ពួកគាត់ និងបានឆ្លងកាត់ការធ្វើសំណាកតេស្តរកមើលសារធាតុគីមីត្រឹមត្រូវដោយម៉ាស៊ីនតេស្តផ្ទាល់ខ្លួនដែលមានសមត្ថភាពអាចមើលឃើញសារធាតុគីមីដល់ទៅ១,៧០០ប្រភេទ មុននឹងរៀបចំដាក់ក្នុងទូស្តុកដើម្បីលក់។

លោកបន្ថែមថា មកដល់ពេលនេះអតិថិជនផ្សារខ្មែរទូទាំងរាជធានីភ្នំពេញ អាចបញ្ជារទិញគ្រប់ផលិតផលពីផ្សារខ្មែរបានហើយ ដោយគ្រាន់បញ្ជារទិញតាមApp ផ្សារខ្មែរ លើទូរស័ព្ទដៃប៉ុណ្ណោះ ហើយ App នេះទៀតសោត អាចប្រើបានទាំងអ្នកប្រើ iOS និងAndroid។ កាន់តែពិសេស សេវាដឹកជូនដល់មុខផ្ទះ ត្រឹមតែ១ដុល្លារប៉ុណ្ណោះ សម្រាប់ការបញ្ជារទិញលើសពី១០ដុល្លារឡើងទៅ និងមិនគិតថ្លៃចំពោះអ្នកនៅមិនឆ្ងាយជាង២គីឡូម៉ែត្រពីផ្សារខ្មែរ។​ ហើយក្នុងករណី អតិថិជនមិនពេញចិត្តនឹងបន្លែផ្លែឈើត្រីសាច់ណាមួយ ផ្សារខ្មែរនឹងប្តូរជូនថ្មី ឫជូនជាលុយវិញភ្លាម ដោយមិនកាត់សេវាអ្វីទាំងអស់។

ស្របពេលជាមួយគ្នា ដើម្បីលើកទឹកចិត្តដល់អ្នកបញ្ជារទិញតាម App ផ្សារខ្មែរ នឹងមានការលក់បញ្ចុះតម្លៃពិសេស ១៥ភាគរយ សម្រាប់អ្នកបញ្ជារទិញតាម App និង១០ភាគរយ សម្រាប់អ្នកទិញដល់ហាង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែកញ្ញានេះ។​

ហាងបន្លែដែលមានទាំងទូរស្តុកសុវត្ថិភាព ម៉ាស៊ីនតេស្តសារធាតុគីមីត្រឹមត្រូវ និងមានApp សម្រាប់អតិថិជនធ្វើការបញ្ជារទិញតាមទូរស័ព្ទនេះ គ្រោងនឹងពង្រីកសាខាថ្មីបន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។

ដើម្បីធ្វើការ Download App ផ្សារខ្មែរ សូមចុចLinkខាងក្រោមនេះ ឫវាយពាក្យថា ផ្សារខ្មែរ ឫPhsar Khmer នៅក្នុង Playstore/ Appstore។

 

គួរជម្រាបផងដែរថា ផ្សារខ្មែរមានអាស័យដ្ឋាន៖ ផ្លូវធំព្រៃស ផ្ទះលេខ០៩ បុរីពិភពថ្មី១ ចំណាយ៤០០ម៉ែត្រពីផ្សារចំការដូង

Facebook: ផ្សារខ្មែរ បន្លែធម្មជាតិ ; លេខទំនាក់ទំនង : 098/ 078 255 288

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here