វិធីសាស្ត្រប្រើដើមទុនតិច ដើម្បីវិនិយោគលើអចលនទ្រព្យ

0
3007

នៅពេលដែលចង់ចាប់ផ្តើមបើកអាជីវកម្មណាមួយ  អ្នកគ្រប់គ្នាតែងតែគិតទៅដល់ដើមទុននៃការចាប់ផ្តើម ហើយក៏មានមនុស្សមួយចំនួនធំគិតថាទាល់តែមានដើមទុនច្រើនទើបអាចធ្វើបាន។ ប៉ុន្តែក៏មិនមែនបែបនេះ ទាំងស្រុងដែរ អ្នកក៏អាចចាប់ផ្តើមអាជីវកម្មណាមួយដោយចំណាយដើមទុនតិច ឬក៏គ្មានបានដែរ ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ ដោយអាចអនុវត្តន៍តាមវិធីសាស្ត្រខាងក្រោមបាន។

១.​ សហការជាមួយមិត្តភក្តិ

នៅពេលដែលយើងចង់បើកជាក្រុមហ៊ុនមួយ យើងកុំគិតថាទាល់តែមានលុយច្រើន ឬចាំសន្សំលុយបានគ្រប់ បានចេញរកស៊ីកើតនោះទេ។ យើងអាចស្វែងរក ការសហការ ពីមនុស្សដែលមានភាពជិតស្និទ្ធ ដូចជាបងប្អូន មិត្តភក្តិ ជាដើម ក្នុងការចាប់ផ្តើម។ ប៉ុន្តែសម្រាប់ការចូលហ៊ុនជាមួយមិត្តភក្តិ ជាដើមនោះ មិនមែនចេះតែចូលដើម្បីឱ្យបានបើកនោះទេ គឺត្រូវតែរកមនុស្ស ដែលមានភាពស្មោះត្រង់ និង មានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។ ពីព្រោះថាកន្លងមកសម្រាប់ក្រុមហ៊ុនដែលបានបើកថ្មីថ្មោង ហើយក៏ឆាប់បិទទ្វារទៅវិញ គឺច្រើនតែឆ្លងមិនផុតពីដំណាក់កាលដ៏សំខាន់មួយនេះ។

២.ស្វែងរកអ្នកដាក់ទុនវិនិយោគ

ចំពោះការចាប់ផ្តើមដោយប្រើវិធីសាស្រ្តមួយនេះគឺល្អបំផុត គឺយើងអាចរៀបចំសសេរជាសៀវភៅអាជីវកម្ម ( Business Plan) មួយឱ្យច្បាស់លាស់ អំពីអ្វីដែលយើងចង់ធ្វើ ហើយយកទៅបង្ហាញទៅដល់អ្នកដែលគេមានដើមទុន សម្រាប់បណ្តាក់ទុនវិនិយោគ។ ព្រោះថានៅក្នុងសៀវភៅអាជីវកម្មមួយ វាបានរៀបរាប់លម្អិតទាំងអស់ពីដំណាក់កាលចាប់ផ្តើមរហូតដល់ការទទួលបានផលចំណេញ​ ដោយមានការគួបផ្សំជាមួយនឹងគោលដៅ និងចក្ខុវិស័យវែងឆ្ងាយរបស់យើងផង យើងនឹងទទួលបានប្រភពនៃការវិនិយោគដ៏ល្អ។

៣.​ ចាប់ផ្តើមពីតូចបំផុត

កន្លងមកយើងក៏ឃើញមានសហគ្រិនមួយចំនួនបានជោគជ័យរួចមកហើយ មិនថាវិស័យអចលនទ្រព្យទេ មានវិស័យផ្សេងទៀតជាច្រើន។ យ៉ាងណាមិញយើងអាចចាប់ផ្តើមបានដោយប្រើដើមទុនពីតូចទៅតាមលទ្ធភាពដែលមាន ក្នុងការរកស៊ីទៅលើវិស័យអចលនទ្រព្យ ម្យ៉ាងទៀតអ្នកអាចប្រឡូកធ្វើការឱ្យគេសិន នោះបទពិសោធន៍របស់អ្នកនឹងក្លាយទៅជាដើមទុនសំខាន់មួយ ហើយបន្ទាប់មកយើងអាចចេញធ្វើជាភ្នាក់ងារអចលនទ្រប្យ ទិញ លក់ ជួលជាមុន ព្រោះយើងមានចំណាយដើមទុនមកពីណា ហើយចាំយើងពង្រីកក្រុមហ៊ុនឱ្យកាន់តែធំតាមក្រោយ។ ជាក់ស្តែង លោក ស៊ា ឆៃលីន​ដែលជាស្ថាបនិកក្រុមហ៊ុន Chailin Sear Realty Co.,LTD លោកបានចាប់ផ្តើមដំបូងតែម្នាក់ឯង ហើយគ្មានដើមទុនទៀតផង តែលោកអាចបើកក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ ទិញ លក់ ជួល បានជោគជ័យ៕

អត្ថបទដោយ៖ ប៉េង ផានិត

LEAVE A REPLY

Please enter your comment!
Please enter your name here