ចំណុចសំខាន់៤គួរយល់ដឹង មុនសម្រេចចិត្តទិញអាជីវកម្មហ្វ្រេនឆាយណាមួយមករកស៊ី

0
1867

បច្ចុប្បន្ននេះ អាជីវកម្មជាច្រើនក្នុងស្រុកយើងកំពុងតែវិវត្តន៍ខ្លួនទៅជាអាជីវកម្មហ្វ្រេនឆាយបណ្តើរ​ៗហើយ មានទាំងយីហោបង្កើតដោយសហគ្រិនក្នុងស្រុក និងទិញយីហោពីក្រៅស្រុក ខណៈយីហោ​ក្រៅស្រុក​មួ​យចំនួនជាហ្វ្រេនឆាយកំពុងទទួលការពេញនិយម ​និងលេចធ្លោ​ខ្លាំងគួរឲ្យកត់សម្គាល់ដូចជា McDonal’s  KFC Coffee Amazon ជាដើម បើទោះបីយីហោខ្លះ​មិនទាន់ចូលទីផ្សារស្រុកខ្មែរ ឬមិនទាន់ជោគជ័យខ្លាំងនៅស្រុកយើងនៅឡើយក្តី។

ដូច្នេះហើយ ទើបថ្ងៃនេះ Business Cambodia លើកឡើងពីចំណុចសំខាន់ៗចំនួន​៤ ដែលអ្នកចង់​ទិញសិទ្ធ​អាជីវកម្ម​គួរយល់ដឹង ដើម្បីអាចទិញយីហោហ្រ្វេនឆាយដ៏មានសក្តានុពល​មកបង្កើនប្រាក់​ចំណូល និងពង្រីកជំនួញរបស់អ្នក៖

.គោលការណ៍ និងកិច្ចសន្យា

ចំណុចដំបូងអ្នកត្រូវស្វែងយល់អំពីគោលការណ៍ និងកិច្ចសន្យារបស់អាជីវកម្ម ហ្វ្រេនឆាយ ដែលអ្នកចង់​ទិញ​អោយបានច្បាស់លាស់ជាមុនសិន។ ក្នុងនោះរួមមាន ដូចជា កិច្ចសន្យារយៈពេលវែង និងកិច្ចសន្យារយៈពេលខ្លី ការផ្តល់សិទ្ធ ហ្វ្រេនឆាយផ្តាច់មុខ ឬជា ហ្វ្រេនឆាយបន្ត និង របៀបក្នុង​ការរៀបចំ និងរបៀបដំណើការ និងលក្ខខ័ណ្ឌសំខាន់ៗ របស់អាជីវកម្មដែលអ្នកចង់ទិញ ។

.តម្រូវការទីផ្សារក្នុងស្រុក និង ក្រៅស្រុក

តំរូវការទីផ្សារគឺជាបញ្ហារចាំបាច់ដែលធ្វើអោយអាជីវកម្មមានភាពជោគជ័យ ។ អ្នកត្រូវស្វែងយល់​អំពីអាជីវកម្ម ហ្វ្រេនឆាយ ដែលអ្នកចង់ទិញនោះមានលក្ខណះសមស្របទៅនិងទីផ្សារ ព្រមទាំង​តំរូវការរបស់ប្រជាជនក្នុងស្រុកដែឬអត់ ។ ហើយស្វែងយល់ពីភាពខុសគ្នា រវាងតំរូវការ របស់ទីផ្សារ​ក្រៅស្រុក និងទីផ្សារក្នុងស្រុកមុននិងសំរេចចិត្តទិញអាជីវកម្ម ហ្វ្រេនឆាយបន្តរ ។

.ផ្នែក ហិរញ្ញវត្ថុ

អ្នកត្រូវសិក្សារអំពីតំលៃ របស់អាជីវកម្មដែលអ្នកចង់ទិញបន្តរ ថាតើមានលក្ខណះ សមល្មមទៅ​និងប្រាក់​ចំណា​យរបស់អ្នកដែរ​ឬទេ ហើយតើប្រាក់ចំណេញអាចរកបានគ្រប់គ្រាន់ដែរ ឬទេ សម្រាប់ផ្គត់ផ្គង់​ដំ​ណើរ​​ការរបស់​អាជីវកម្មបានដែឬអត់​ ។ សិក្សារស្វែងយល់អំពី តំលៃរបស់ទំនិញ និងអាជីវកម្ម អោយ​សម​​ស្របទៅប្រាក់ចំណូលនិងជីវភាពប្រជាជននៅក្នុងស្រុក ។

.ពិភាក្សាជាមួយអ្នកជំនាញផ្នែកអាជីវកម្ម ហ្វ្រេនឆាយ

អ្នកគួរតែពិភាក្សាជាមួយអ្នកជំនាញផ្នែកអាជីវកម្ម ហ្វ្រេនឆាយ  ដើម្បីទទួលបានចំ​ណេះដឹង​បន្ថែមយ៉ាង​ច្បាស់លាស់អំពីការទិញប្រភេទអាជីវកម្មនេះ ។ អ្នកជំនាញនិងពន្យល់អ្នកអំពីរបៀបចាប់ផ្តើម របៀបនៃការចុះកិច្ចសន្យា សារះសំខាន់ ភាពងាយស្រួល ផលចំនេញ អំពីអាជីវកម្ម ហ្វ្រេនឆាយ បានយ៉ាងច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការចាប់ផ្តើមអាជីវកម្ម ហ្វ្រេនឆាយដែលអ្នកចង់ទិញ ។

អត្ថបទដោយ៖ នេន​ សុធា (Startup Writer)

 

LEAVE A REPLY

Please enter your comment!
Please enter your name here