ធ្លាប់ដឹងទេមុនចេញ iPhone ៣ ស៊េរី តើ iPhone X លក់ដាច់ប៉ុន្មានគ្រឿងដែរ?

0
1424

នៅខែ តុលា ឆ្នាំ ២០១៧ គេហទំព័រក្រៅស្រុកដែលល្បីល្បាញមួយដែលរៀបរាប់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនបានបង្ហាញនៅរូបរាងស្មាតហ្វូនកំពូលរបស់ Apple នោះគឺ iPhone X ជំនាន់ក្បាលឆក ។

គិតចាប់ពីពេល Apple បានបញ្ចេញលក់ជាផ្លូវការមក​ មានមតិជាច្រើនបាននាំគ្នាលើកឡើង ទាំងល្អ និង ជំទាស់នៅរបកគំហើញថ្មីនេះដែលធ្វើឲ្យ Apple ត្រូវឈឺក្បាលមួយរយៈធំផងដែរ តែក្រោយមកអ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយដោយសារ ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗមួយចំនួនបានយកគម្រូស្មាតហ្វូនរបស់ iPhone X ទាំងអស់ ។

គិតត្រឹមចុងឆ្នាំ ២០១៨ នេះទិន្នន័យដែលទទួលបានពីការលក់ស្មាតហ្វូនរបស់ iPhone X មានខ្ទង់ ១៦ លានគ្រឿងដែលលក់ទៅជុំវិញពិភពលោក ជាពិសេសវាក៏មានលក់នៅកម្ពុជាយើងច្រើនដែរ ។

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន Apple ក៏បានក្លាយជាក្រុមហ៊ុនជាប់លេខរៀងទី ២ លើលោកដែរ បន្ទាប់ពី ក្រុមហ៊ុនរបស់ Samsung ដែលឈរនៅលេខរៀងទី ១ ​លើពិភពលោកផងដែរ ទើបតែថ្មីៗនេះត្រូវ Huawei ដណ្តើមតំណែងលេខ ២ វិញ។

ជាងនេះដែរ កាលពីថ្មីៗនេះ Apple មិនបានផលិតស្មាតហ្វូន ១ ស៊េរីដូចមុនទៀតទេ គឺបញ្ចេញ ៣ តែម្ដង ដែល Apple ដាក់ឈ្មោះឲ្យថា iPhone XR, iPhone Xs និងចុងក្រោយ iPhone Xs Max សម្រាប់ចេញលក់នៅចុងឆ្នាំនេះ ។

មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូននេះអាចនិងមកដល់ស្រុកខ្មែរយើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ឬ ក៏សប្ដាហ៍ក្រោយក៏ថា បានព្រោះ​ Apple បើកឲ្យកុម៉្មង់ទិញបណ្ដើរៗហើយ ។

គួរជម្រាបដែរថា ស្មាតហ្វូន iPhone X វាអាចបន្ដលក់បានច្រើនទៀតក្នុងទីផ្សារស្រុកយើង ព្រោះតម្លៃ iPhone X អាចធ្លាក់ថ្លៃគួរសមបើសិន ស្មាតហ្វូនថ្មី ៣ ស៊េរីទៀតឈានជើងមកដល់ទីផ្សារស្រុកយើងនោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here